ព័ត៌មានជាតិ
អាជីវករផ្សារអូរឫស្សី ប្រឈមបិទតូបលក់ដូរបើគណៈកម្មាធិការផ្សារស្រាវជ្រាវឃើញមានលួចលាក់កត់ឆ្នោត
ភ្នំពេញ៖ បងប្អូនអាជីវករ នៅក្នុងផ្សារអូរឫស្សីដែលកត់ឆ្នោតទាំងស្របច្បាប់និងទាំងខុសច្បាប់ ប្រឈមបិទតូបលក់ដូរជាបណ្ដោះអាសន្ន បើគណៈកម្មាធិការផ្សារស្រាវជ្រាវរកឃើញថា បងប្អូននៅតែបន្តសកម្មភាព លួចលាក់កត់ឆ្នោតខុសច្បាប់នៅក្នុងតូបបន្តទៀត។

លោកហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សីបានមានប្រសាសន៍លើកឡើងថា ចំពោះបងប្អូនអាជីវករ ដែលកត់ឆ្នោតទាំងស្របច្បាប់និងទាំងខុសច្បាប់ សូមមេត្តាផ្លាស់ប្ដូរមុខរបរទៅលក់ដូរអ្វីផ្សេងវិញប្រសើរជាង ដោយហេតុថា កន្លងមកនេះមានបងប្អូនអាជីវករមួយចំនួន បានលួចលាក់កត់ឆ្នោតខុសច្បាប់នៅក្នុងតូប ។ ជុំវិញបញ្ហានេះ បើគណៈកម្មាធិការផ្សារស្រាវជ្រាវរកឃើញថា បងប្អូននៅតែបន្តសកម្មភាពបែបនេះទៀត ចាប់ពីថ្ងៃទី ២៥ធ្នូនេះតទៅ គណៈកម្មការផ្សារនិងសម្រេចបិទតូបលក់ដូររបស់បងប្អូនជាបណ្ដោះអាសន្ន ហើយបើសិនជាកន្លែងចល័តវិញ គឺគណៈកម្មការផ្សារនិងធ្វើការដកហូតមកវិញ ដោយគ្មានលក្ខខណ្ឌ។

លោកហ៊ត វ៉ាន់ធី បានបន្តថា ការធ្វើបែបនេះ គឺអនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឱ្យអាជ្ញាធរក៏ដូចជាគណៈកម្មការផ្សារទប់ស្កាត់ឱ្យបានចំពោះការលួចលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងផ្សារនានាក្នុងរាជធានីភ្នំពេញ។

ការព្រមានដូចជាបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ធ្នូឆ្នាំ២០២០ ខណៈដែលគណៈកម្មការផ្សារបានអញ្ជើញអ្នកកត់ឆ្នោត សរុបចំនួន១២នាក់មកអប់រំ ឲ្យពួកគាត់ឈប់កត់ឆ្នោតជាបន្ទាន់នៅទីស្នាក់ការផ្សារ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់