Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់ដឹកនាំកម្មវិធីមីស៊ីលរបស់កោះតៃវ៉ាន់ ត្រូវគេប្រទះឃើញស្លាប់ ក្នុងបន្ទប់សណ្ឋាគារ

បានផុស

នៅ

យោងតាមទីភ្នាក់ងារសារព័ត៌មាន Central News Agency (CNA)​ បានឲ្យដឹងថា អនុប្រធានអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិតៃវ៉ាន់ ត្រូវបានគេប្រទះឃើញ ស្លាប់កាលពីព្រឹកថ្ងៃសៅរ៍ នៅក្នុងបន្ទប់សណ្ឋាគារមួយ ដោយសារគាំងបេះដូង។

លោក Ou Yang Li-hsing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ou Yang Li-hsing អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan (NCSIST) ដែលគ្រប់គ្រងដោយយោធា បានស្លាប់ក្នុងបន្ទប់សណ្ឋាគារមួយ នៅភាគខាងត្បូងកោះតៃវ៉ាន់។

អាជ្ញាធរនិយាយថា បុរសដឹកនាំកម្មវិធីមីស៊ីលរបស់កោះតៃវ៉ាន់អាយុ ៥៧ ឆ្នាំរូបនេះ បានស្លាប់ដោយសារគាំងបេះដូង ហើយបន្ទប់សណ្ឋាគារមិនបានបង្ហាញសញ្ញាថា មានមនុស្សចូលទៅធ្វើសកម្មណាមួយឡើយ។

ស្របពេលជាមួយគ្នានោះ គ្រួសាររបស់គាត់ក៏បានឲ្យដឹងផងដែរថា គាត់មានប្រវត្តិកើតជំងឺបេះដូង។

លោក អ៊ូ យ៉ាង បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ Pingtung ​ភាគ​ខាង​ត្បូង ហើយ​លោក​បាន​ចូល​កាន់​តំណែង​នៅ​ដើម​ឆ្នាំ​នេះ ដើម្បី​ត្រួត​ពិនិត្យ​គម្រោង​ផលិត​មីស៊ីលផ្សេងៗ។

ស្ថាប័នដែលគ្រប់គ្រងដោយយោធា កំពុងធ្វើការបង្កើនសមត្ថភាពផលិតមីស៊ីលប្រចាំឆ្នាំរបស់ខ្លួន លើសទ្វេដង ឲ្យបានដល់ជិត៥០០គ្រាប់នៅឆ្នាំនេះ ខណៈតៃវ៉ាន់បង្កើនកម្លាំងប្រយុទ្ធរបស់ខ្លួន ចំពេលមានការគំរាមកំហែងផ្នែកយោធារបស់ចិនកាន់តែខ្លាំងឡើងៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក ប្រកាសធ្វើសកម្មភាពយោធា ក្បែរកោះ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម