Connect with us

ព័ត៌មានជាតិ

គម្រោងទឹកស្អាត និងអនាម័យ ដោះស្រាយកង្វះទឹកស្អាត និងបង្គន់អនាម័យ តាមសាលាជនបទ

បានផុស

នៅ

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) មានគម្រោងទឹកស្អាត និងអនាម័យ (Project W) ក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀនជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យគម្រោងទឹកស្អាត និងអនាម័យ (Project W) នៅរសៀលថ្ងៃទី ៦ ខែសីហា នៅខេត្តសៀមរាប លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា គម្រោងទឹកស្អាត និងអនាម័យ (Project W) នេះមានគោលដៅចម្បងក្នុងការលើកកម្ពស់សុខភាព ការសិក្សា និងអនាម័យឱ្យមានភាពល្អប្រសើរនៅតាមសាលារៀនសាធារណៈ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិកដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ។

លោករដ្ឋលេខាធិការបានបន្តថា គម្រោងនេះបានកំពុងអនុវត្តគម្រោងសាកល្បងរបស់ខ្លួនចំនួន​ ៥ ​សាលាក្នុងនោះរួមមាន វិទ្យាល័យ ខ្នារសណ្តាយ វិទ្យាល័យ តេជោ ហ៊ុន សែន អង្គរធំ ​អនុវិទ្យាល័យ តាប៉ាង អនុវិទ្យាល័យខ្ចាស់ និង វិទ្យាល័យត្រពាំងប្រិយ៍។

លោកបានបន្តទៀតថា បន្ទាប់ពីវាយតម្លៃគម្រោងសាកល្បង​ គម្រោងកំពុងបន្តបេសកកម្មរបស់ខ្លួននៅក្នុងសាលារៀនសាធារណចំនួន ​៤៩ សាលា បន្ថែមទៀតនៅទូទាំងខេត្តសៀមរាប ដែលនេះគឺជាគម្រោងមួយជួយកាត់បន្ថយប្លាស្ទិក និងផ្តល់ទឹកស្អាតសម្រាប់សិស្សប្រើប្រាស់ និងផឹកដោយឥតគិតថ្លៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម