Connect with us

ជីវិតកម្សាន្ដ

សាឡា​ត់ ស្រី​ឡាង នឹក​ដល់​បងប្រុស​ខណៈ​បែក​គ្នា​ជាង​១​ឆ្នាំ

បានផុស

នៅ

ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ដែល​ធ្លាប់​ផ្ទុះ​នូវ​រឿងរ៉ាវ​អា ស្រូវ​ស្នេហា​ជាមួយ​ថៅកែ​ផលិតកម្ម​LD​គឺ​កញ្ញា សា ឡា​ត់ ស្រី​ឡាង ថ្វីត្បិតតែ​ឃ្លាតឆ្ងាយ​ពី​បងប្រុស​មាន ​រយៈពេល​ជាង​១​ឆ្នាំ​ហើយក៏​ពិតមែនតែ​នាង​នៅ តែ​បង្ហាញ​ក្ដី​នឹករឭក​ដោយ​គ្មាន​ថ្ងៃ​ភ្លេច​ឡើយ​។

បងប្រុស​របស់ សាឡា​ត់ ស្រី​ឡាង គឺ​លោក ងួន កែ វ​ពេជ្រ​ពិសិដ្ឋ គិត​មកទល់ពេលនេះ​បានទទួល​មរណ​ភាព​ដោយសារ​ជំងឺមហារីក​ធ្ងន់ធ្ងរ​មិនអាច​ព្យា បាល​បាន​មាន​រយះពេល​ប្រមាថ​ជាង​១​ឆ្នាំ​មក​ហើ យខណ​: សាឡា​ត់ ស្រី​ឡាង តែង​នឹករឭក​រាល់​អនុស្សាវ​រី​យ៍​រួមគ្នា​មិន​ដាច់​នោះឡើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​ឈានដល់​ថ្ងៃ​ខួបកំណើត​បងប្រុស​រប​ស់​ខ្លួន​កញ្ញា សាឡា​ត់ ស្រី​ឡាង បាន​ថ្លែង​រៀបរាប់​សារ​ភ្ជាប់​ជាមួយ​រូបភាព​លោក ងួន កែ វ​ពេជ្រ​ពិសិដ្ឋ ដោ យ​ក្តី​នឹក​ស្រណោះ​អាឡោះអាល័យ​ផងដែរ​។​ម្យ៉ាង ទៀត​បើតាម​ការកត់សម្គាល់​មានពេលខ្លះ​គេ​ក៏​ឃើ ញ ស្រី​ឡា អង្គុយ​បង្ហូរទឹកភ្នែក​ព្រោះ​នឹក​ស្តាយ​ចំ ពោះ​ការបាត់បង់​បងប្រុស​ទៀតផង​។

តាមរយៈ​ខ្លឹមសារ​ខ្លី​ដែល​ត្រូវបាន សាឡា​ត់ ស្រី​ឡា ង រម្លឹក​ដល់​ឱកាស​ថ្ងៃ​ខួបកំណើត​បងប្រុស​នោះ​នាង​រៀបរាប់ថា Happy BD បងប្រុស ងួន កែវ​ពេ ជ្រ​ពិសិដ្ឋ​។ ​តាមរយៈ​សារ​នេះ​បានធ្វើ​ឲ្យ​ទ​ស្សិ​ក​ជន​ជា ច្រើន​បាន​លើកទឹកចិត្ត​និង​ផ្តល់​មតិ​ឲ្យ ស្រី​ឡាង ត្រូវ​កាត់ចិត្ត​ព្រោះ​គាត់​ទៅ​បាន​សុខ​ហើយ​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម