ព័ត៌មានជាតិ
អាជ្ញាធរ ជំរុញម្ចាស់អាជីវកម្មទេសចរណ៍ប្រញាប់ស្នើសុំអាជ្ញាបណ្ណចៀសវាងការផាកពិន័យ
សូមម្ចាស់អាជីវកម្ម សេវាកម្មដែលមិនទាន់មានអាជ្ញាបណ្ណទេសចរណ៍ សូមរួសរាន់ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ដើម្បីចៀសវាងការផាកពិន័យអន្តរការណ៍។ នេះជាការលើកឡើងរបស់លោក នួន ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ខណៈដែលលោកដឹកនាំមន្រ្តីអធិការកិច្ច ចុះតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ។
តាមរយៈមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានទាញច្បាប់ស្តីពីទេសចរណ៍ មកបង្ហាញដូច្នេះថា យោងតាម មាត្រា ៣២ ជំពូកទី៥ នៃច្បាប់ស្តីពីទេសចរណ៍ « គ្មានបុគ្គលណាម្នាក់អាចប្រកបអាជីវកម្មទេសចរណ៍បានទេ ប្រសិនបើបុគ្គលនោះមិនបានទទួលការផ្តល់អាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលក្រោមជាតិ។ ក្នុងករណីដែលអាជីវកម្មច្រើនប្រភេទ ត្រូវបានប្រតិបត្តិដោយបុគ្គលតែម្នាក់ចេញពីទីតាំងតែមួយប្រភេទអាជីវកម្មនីមួយៗ ត្រូវតែមានអាជ្ញាបណ្ណផ្សេងៗគ្នា ប្រៀបដូចជាអាជីវកម្មផ្សេងគ្នាដែលប្រតិបត្តិចេញពីទីតាំងផ្សេងគ្នាយ៉ាងដូច្នោះដែរ។ ក្នុងករណីដែលបុគ្គលម្នា ក់មានអាជីវកម្មទេសចរណ៍មួយប្រភេទ ហើយមានសាខាច្រើនកន្លែង សាខានីមួយៗនោះ ត្រូវតែមានអាជ្ញាបណ្ណទេសចរណ៍»។
មាត្រា ៦៥ នៃជំពូកទី១០ បានចែងថា «បុគ្គលណាដែលប្រកបអាជីវកម្មទេសចរណ៍ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវទទួលពិន័យអន្តរការណ៍ ដែលអប្បបរមាស្មើនឹង ២,០០០,០០០ (ពីរលាន)រៀល និងអតិបរមា មិនលើសពី ២០,០០០,០០០ (ម្ភៃលាន) រៀល។ ទំហំទឹកប្រាក់នែការពិន័យអន្តរការណ៍ សម្រាប់ប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍»។
ដើម្បីទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង បានរៀបចំសោភ័ណទីក្រុង ដោយចុះកាត់សំយ៉ាបផ្ទះ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធំៗ ដែលបិតបាំងអគារបុរាណ មានអាយុកាលរាប់ទស្សវត្សន៍មកនេះ ។ អាជ្ញាធរ បានលើកឡើងថា ការរៀបចំរុះរើសំយ៉ាប ផ្ទាំងប៉ាណូពាណិជ្ជកម្មទាំងអស់នេះ នឹងធ្វើការកែសម្រួលជំនួសមកនូវសំយ៉ាបផ្ទះ និងផ្ទាំងពាណិជ្ជកម្មទៅតាមគោលការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងបានកំណត់ ។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងកន្លងមកថា ការរៀបចំសណ្តាប់ធ្នាប់នេះ ដើម្បីឱ្យទីក្រុងបាត់ដំបងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងអាចស្រូបទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត រូបរាងពេញលេញនូវអគារបុរាណ ដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង និងដើម្បីប្រកួតប្រជែងជាទីក្រុងស្អាតអាស៊ានផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ