ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល និងប៉ាឡេស្ទីន ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា
បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចូលជាធរមានហើយ បន្ទាប់ពីអំពើហិង្សារយៈពេលបីថ្ងៃ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤៣នាក់ស្លាប់។
ក្រុមសកម្មប្រយុទ្ធជីហាដឥស្លាមប៉ាឡេស្ទីន (PIJ) បាននិយាយថា បទឈប់បាញ់នឹងចាប់ផ្តើមនៅម៉ោង ២៣:៣០ (ម៉ោងក្នុងស្រុក) បន្ទាប់ពីកិច្ចពិភាក្សាដោយអ្នកសម្របសម្រួលអេហ្ស៊ីប។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ក៏បានបញ្ជាក់ពីបទឈប់បាញ់នេះដែរ។
ការវាយប្រហារចុងក្រោយបំផុតនេះ គឺជាអំពើហិង្សាធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងហ្គាហ្សា ចាប់តាំងពីជម្លោះរយៈពេល ១១ ថ្ងៃក្នុងខែឧសភា ឆ្នាំ ២០២១។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារចុងក្រោយបំផុត លើទីតាំងនានាក្នុងជ្រោយហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធ ហើយវាបានកើតឡើង ក្រោយមានភាពតានតឹងរយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីអ៊ីស្រាអែល ចាប់ខ្លួនសមាជិកជាន់ខ្ពស់របស់ PIJ នៅតំបន់ West Bank។
គិតត្រឹមល្ងាចថ្ងៃអាទិត្យទី០៧ខែសីហា ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា កុមារចំនួន ១៥ នាក់ត្រូវបានបញ្ជាក់ក្នុងចំណោមអ្នកស្លាប់ចំនួន ៤៣ នាក់នៅក្នុងអំពើហិង្សាចុងក្រោយបង្អស់ខណៈជាង ៣០០នាក់ រងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្លាប់កើនដល់២៩នាក់ និងរបួស ២៥៣នាក់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល នៅ ហ្គាហ្សា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ