Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ តុលាការកំពូល នឹងជំនុំជម្រះបណ្តឹងសាទុក្ខ របស់អតីតអភិបាលខេត្តតាកែវ

បានផុស

នៅ

តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ ចៅក្រមតុលាការកំពូល នឹងជំនុំជម្រះលើបណ្ដឹងប្តឹងសារទុក្ខ របស់ជនជាប់ចោទ ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ និងជនជាប់ចោទ ឡាយ ណារិទ្ធ អតីតស្នងការរង នគរបាល ខេត្តតាកែវ ពាក់ព័ន្ឋករណីឃាតកម្មលើស្រ្តីម្នាក់។

សូមបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភំពេញ និងសាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសម្នាក់១០ឆ្នាំ និងម្នាក់១៣ឆ្នាំ ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា នឹងសម្រេចផ្ដន្ទាទោសលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារ១០ឆ្នាំ ។

ចំណែកឈ្មោះ ជឹម វុធ និង ឈ្មោះ ម៉េន សាម៉ៃ ត្រូវដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម