ព័ត៌មានជាតិ
កម្ពុជាគ្រោងផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុក អភិវឌ្ឍសេវា 5G
ថ្លែងក្នុងកិច្ចប្រជុំ GSMA Mobile 360 Asia Pacific ក្រោមប្រធានបទស្តីពី “ទំនុកចិត្តលើបណ្តាញទូរគមានគមន៍នាពេលអនាគត” នៅប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះ លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា កម្ពុជាគ្រោងផ្តល់អាជ្ញាបណ្ណប្រតិបត្តិការសេវា 5G នាពេលខាងមុខ និងលើកទឹកចិត្តដល់ប្រតិបតិ្តករផ្តល់សេវាទូរស័ព្ទចល័តឈានមុខនៅក្នុងប្រទេសនិងអន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍបច្ចេកវិទ្យា 5G។
លោកបន្តថា កម្ពុជាគាំទ្រការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ 5G ដែលត្រូវបានធ្វើឯកភាវូបនីយកម្មជាសកល និងស្តង់ដាដែលបង្កើតឡើងដោយ ITU និង GSMA។
ខណៈពេលនៃការអភិវឌ្ឍបច្ចេកវិទ្យា 5G កម្ពុជាកត់សម្គាល់ឃើញពីតម្រូវការជាចាំបាច់នូវស្តង់ដាសុវត្ថិភាពអន្តរជាតិ សម្រាប់គាំពារនិងអភិវឌ្ឍសេដ្ឋកិច្ជឌីជីថល។ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ វិធីសាស្ត្រនៃការផ្តល់វិញ្ញាបនបត្រទទួលស្គាល់សុវត្ថិភាពជាច្រើនត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃលក្ខណៈ វិនិច្ឆ័យសុវត្ថិភាពរបស់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ និងប្រតិបតិ្តករផ្តល់សេវាទូរគមនាគមន៍។
លោក ថោង ចិន្តា បានបញ្ជាក់ថា កម្ពុជាគាំទ្រនិងទទួលស្គាល់នូវសារៈសំខាន់នៃការប្រើប្រាស់ស្តង់ដាសុវត្ថិភាព មានជាអាទិ៍ Network Equipment Security Assurance Scheme (NESAS) និង GSMA 5G Cybersecurity Knowledge Base (CKB) ដើម្បីជាមូលដ្ឋាននៃការធ្វើនិយ័តកម្មនិងស្តង់ដានីយកម្មសេវាទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព និងផ្តល់សុវត្ថិភាពខ្ពស់ជូនអ្នកប្រើប្រាស់។ ជាមួយគ្នានេះ កម្ពុជាក៏ នឹងបន្តធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការកសាងប្រជាជាតិឌីជីថល ហើយស្របពេលជាមួយគ្នា ត្រូវរៀបចំនិងដាក់ឱ្យអនុវត្តនូវស្តង់ដាសុវត្ថិភាពសាយប័រ ព្រមទាំងបន្តសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវឌីជីថលកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្រោយកូវីដ-១៩៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១១ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ