Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្រូវជាង​៧ពាន់ហិកតានៅស្រុកចំនួន៥នៃខេត្តកំពង់ធំ

បានផុស

នៅ

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២២ នេះ ជំនន់ទឹកភ្ញៀងបានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវប្រមាណជាង៧ពាន់ហិកតានៅស្រុកចំនួន៥នៃខេត្តកំពង់ធំ ហើយប្រសិនបើភ្ញៀងនៅតែបន្តធ្លាក់នោះការខូចខាតនឹងកាន់កើនឡើងពិបាកក្នុងក្នុងការស្តារឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៨ ខែសីហានេះថា ស្រុកចំនួន៥នៃខេត្តកំពង់ធំ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្ញៀងរួមមាន ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកស្ទឹងសែន ស្រុកសន្ទុក និងស្រុកតាំងគោក បានបណ្តាលឱ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន​៧៤០៩ហិកតា ក្នុងនោះខូចខាតស្រូវបង្រួស និងស្រូវត្រៀមច្រូតកាត់ចំនួន៣៧៩៨ហិកតា។

លោកបានបន្តថា ការខូចខាតស្រូវនឹងមានចំនួនបន្ថែមទៀតព្រោះថា ស្ថានភាពទឹកនៅមិនទាន់មានការស្រកនៅឡើយទេពិសេសនៅស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ និងស្រុកតាំងគោកដែលរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះទើបអាចស្តារឡើងវិញបាន។ ចំណែកស្រុកស្រុកស្ទឹងសែននិងស្រុកសន្ទុកគ្រោងនឹងស្តារឡើងវិញឆាប់ៗនេះបន្ទាប់ពីទឹកស្រក។

ថ្មីៗនេះលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅស្រុកកំពង់ស្វាយស្រុកបារាយណ៍
និងស្រុកតាំងគោកខេត្តកំពង់ធំ ។ ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង។

លោកទេសរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង
និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុតដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម