Connect with us

ព័ត៌មានជាតិ

​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត​ រំឭកពីការចងលក្ខខណ្ឌ​តឹងរ៉ឹងលើការរើសកងទ័ព​ និងដំឡើងសក្ដិ​

បានផុស

នៅ

​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក បានចែករំលែក​អំពីទស្សនៈផ្ទាល់ខ្លួន​ពាក់ព័ន្ធនឹងការដឹកនាំកង​ទ័ពជើងគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហ៊ុន ម៉ាណែត ​បញ្ជាក់ថា ​គោលការណ៍​ជ្រើសរើស​កងទ័ពជើងគោក​មាន២ ទី១បំពេញ​ទ័ពសេរី គឺបណ្ដាអង្គភាពស្នើសុំសិទ្ធិប្រគល់ឱ្យ​តែបំពេញទ័ពសោធនយើងរើស ប៉ុន្តែចូល​មកត្រូវមានលក្ខខណ្ឌពិតតែឱ្យអាទិភាពទៅលើសាច់ញាតិបង្កើត​របស់យោធិន​ដែលកំពុង​បម្រើការងារ ប៉ុន្តែលោកបញ្ជាក់ថា លោកបានចងលក្ខខណ្ឌ​ថាទី១ ត្រូវបំពេញការហ្វឹកហ្វឺន​រយៈពេល ៣ ខែ ចប់ពីសាលាហ្វឹកហ្វឺនបឋម ៣ ខែ ទើបបានឱ្យចូល ហើយបញ្ជូនទៅតាម​អង្គភាព​តាមការចាត់តាំង​របស់កងទ័ព​ជើងគោក។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ បន្ទាប់ពីមានមតិមួយចំនួនបានលើកឡើងពីភាពតឹងរ៉ឹង ជុំវិញ​ការ​ជ្រើស​រើសទ័ព ការផ្ទេរអង្គភាពទ័ព ការតែងតាំង និងការដំឡើងឋានន្តរស័ក្តិ​ក្នុងកងទ័ពជើងគោក។

​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បន្តថា រយៈពេល ២៤ ខែទើបអាចទទួល​បានឱ្យស្នើ​សុំផ្ទេអង្គភាព បើចង់ស្នើសុំ អង្គភាពជើងគោកនឹងពិនិត្យ។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត “ព្រោះបើមិនអញ្ចឹងហ្នឹង យើងនឹងទទួលហានិភ័យ​ព្រោះ​មានស្ថាប័នមួយ គាត់បំពេញទ័ព ៤៨០ នាក់ ទៅវរសេនាតូចព្រំដែន១ ក្នុងរយៈពេល ២ ខែទ័ពគាត់​បាត់អស់ ៦០ ភាគរយ ដោយសារសំណើរផ្ទេរពីអង្គភាពព្រំដែន មកគរជើនៅខាងលើ អត់ទេ ​អញ្ចឹងនរណាដែលចូល​លើកនេះគឺ ២៤ ខែ បានឱ្យសិទ្ធិនៅក្នុងការសុំផ្ទេរ ហើយមិនមែនថា ឱ្យផ្ទេរស្វ័យប្រវត្តិទេ”។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែតបន្តថា លក្ខខណ្ឌ ចូលកងទ័ព​គឺមិនឱ្យមាន​កាតព្វកិច្ចអ្វីទេ​ដែលប៉ះពាល់ដល់ការងារ ឧទាហរណ៍ គាត់រៀនឆ្នាំទី២ គាត់សុំចូលដែរគឺមិនទាន់បានទេគឺតម្រូវ​ឱ្យរៀនចប់។

លោក ហ៊ុន ម៉ាណែត “សំខាន់មួយទៀត ខ្ញុំចង់ឱ្យទាហានដែលចូលថ្មី ឱ្យតម្លៃកងទ័ព ព្រោះកងទ័ព​មិនគ្រាន់តែជាក្របខណ្ឌមួយដាក់ក្នុងហោប៉ៅទុកទេ ចូលមកត្រូវបំពេញភារកិច្ចឱ្យតម្លៃកងទ័ព​យល់ការលំបាក”។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែតបញ្ជាក់ថា រឿងឋានន្តរស័ក្ដិលើស្មាមិនសំខាន់ ហើយអ្វីដែល​ជំនាញក្នុងខ្លួន គឺតួនាទីភារកិច្ច និងការទទួលខុសត្រូវការងាររបស់ខ្លួន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេចធិបតី ជួយសង់បញ្ជរលក់សំបុត្រថ្មីជូនសហគមន៍ធម្មជាតិកំពុងភ្លុក ដើម្បីកុំឱ្យពលរដ្ឋចំណាយលុយជួលដី

ព័ត៌មានជាតិ៥ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតា១ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្ដីប្រពន្ធចាស់ជរានៅខេត្តតាកែវ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

កងទ័ពជើងទឹកថៃ គំរាមសងសឹកមីយ៉ាន់ម៉ា ចំពោះការបាញ់​ទូក​នេសាទនិងចាប់មនុស្ស

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភព លោកទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម