សុខភាព
ថៃ រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចអង់ទីគ័រ ចំនួន ៥ករណី (មានវីដេអូ)
ឥឡូវនេះ អាជ្ញាធរសុខាភិបាលថៃ កំពុងតាមដានយ៉ាងដិតដល់លើការវិវត្តនៃករណីឆ្លងវីរុសកូវីដបំប្លែងខ្លួនមិនខ្លាចអង់ទីគ័រប្រភេទ BA.2.75 ចំនួន៥ករណី។
អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បានបញ្ជាក់ពីករណីទាំងអស់ និងព្រមានថា វីរុសបំប្លែងខ្លួននេះ អាចរីករាលដាលយ៉ាងឆាប់រហ័ស ប្រសិនបើមិនមានការត្រួតពិនិត្យត្រឹមត្រូវទេនោះ។
លោកវេជ្ជបណ្ឌិត Supakit Sirilak និយាយថា “ក្រុមមន្ត្រី កំពុងតាមដានការវិវត្តនៃវីរុសប្រភេទនេះ។ ប្រសិនបើវាជាប្រភេទមេរោគឆ្លងខ្លាំង នោះភាគរយនៃការឆ្លងរបស់វានឹងកើនឡើងជាលំដាប់”។
វីរុសបំប្លែងខ្លួន BA.2.75 មានបម្រែបម្រួលប្រហែល៩០ ខ្លាំងជាងកូវីដទម្រង់ដើម ដែលមានប្រភពចេញពីទីក្រុង Wuhan ជាហេតុធ្វើឲ្យវា មានសមត្ថភាពចៀសផុតអង់ទីគ័រ។ ទោះបីជាយ៉ាងណាក៏ដោយ វីរុសប្រភេទនេះនៅតែកម្ររកឃើញ ក្នុងប្រទេសថៃ ហើយសង្ឃឹមថានឹងមិនក្លាយជាវីរុសលេចធ្លោនោះទេ។
បច្ចុប្បន្ន ៩១.៥% ក្នុងចំណោមអ្នកឆ្លង ៣៨២នាក់នៅទីក្រុងបាងកក និង៨០% ក្នុងចំណោមអ្នកឆ្លងនៅខេត្តផ្សេងទៀតគឺជាអូមីក្រុងក្លាយពូជប្រភេទ BA.4 និង BA.5។ ក៏មានអ្នកឆ្លងអូមីក្រុង BA.2 ចំនួន ៥៨នាក់ និងម្នាក់ទៀតឆ្លង BA.1 ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ទីក្រុង Tianjin របស់ចិន ផ្អាកអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការផ្ទុះ កូវីដ ថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ