សេដ្ឋកិច្ច
ក្រសួងរ៉ែ ប្រមូលចំណូលបាន ២០លានដុល្លារ គិតត្រឹម ៦ខែឆ្នាំនេះ
គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ ២០២២នេះ ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលបានប្រមាណ ២០លានដុល្លារ ចូលថវិកាជាតិ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ។ បើតាមលោក អ៊ឹង ឌីប៉ូឡា កាលពីឆ្នាំ ២០២១ ក្រសួងប្រមូលចំណូលបានជាង ៣៥លានដុល្លារ និងឆ្នាំ ២០២០ បានចំណូល ២៥លានដុល្លារ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល” លោក អ៊ឹង ឌីប៉ូឡា បានលើកឡើងថា បើទោះបីជាបច្ចុប្បន្នកើតមានវិបត្តិសេដ្ឋកិច្ចសកលលោកក៏ដោយ ក្រសួងរ៉ែនៅតែបន្តកៀរគររកចំណូលមិនឱ្យធ្លាក់ចុះនោះទេ។
លោក បានគូសបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ ២០២២នេះ ក្រសួងរ៉ែ បានផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មរ៉ែបើកអណ្តូងរ៉ែ និងអាជីវកម្មវាយថ្ម បានចំនួន ៤៧៨ កន្លែង ឧស្សាហកម្មរ៉ែ ចំនួន ២១កន្លែង អាជ្ញាបណ្ណរុករករ៉ែចំនួន ៣៤កន្លែង។
បើតាមក្រសួងរ៉ែ និងថាមពល រយៈពេល ៥ ឆ្នាំនេះ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២) ក្រសួងសម្រេចបាននូវសមិទ្ធផលធំៗក្នុងវិស័យរ៉ែដូចជា ការដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៣ បន្ថែមទៀត និងការដាក់ឱ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសខ្នាតឧស្សាហកម្មចំនួន ០១ គឺក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ការធានានិរន្តរភាពនូវការផ្គត់ផ្គង់វត្ថុធាតុដើមរ៉ែសំណង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់នានា ការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិកម្ពុជា ការកសាងផែនទីគីមី ភូគព្ភសាស្រ្តដង់ស៊ីតេកម្រិតទាបមាត្រដ្ឋាន ១/១ ០០០ ០០០ បានចំនួន ៧១ ផ្ទាំង និងការកសាងផែនទីវារី ភូគព្ភសាស្ត្រនិង ភូគព្ភសាស្ត្រសមុទ្រ។
ក្រៅពីចំណូលដែលសម្បទានិកបានបង់តាមរបបស្វ័យប្រកាស ក្រសួងរ៉ែ និងថាមពល បានចុះត្រួតពិនិត្យភាពអនុលោម និងផ្ទៀងផ្ទាត់បរិមាណផលិតកម្មដោយប្រមូលចំណូលបន្ថែមក្នុងរយៈ ពេល ៣ ឆ្នាំ (២០២០ដល់២០២២) បានចំនួន ៦ ១៥៨ ៣១៧,៦២ ដុល្លារអាមេរិក និងផាកពិន័យចំនួន ៤៦ ៦៦០,៥៧ ដុល្លារអាមេរិក៕
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?