Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ លើកឡើងថា តំបន់ឈូសឆាយនៅភ្នំតាម៉ៅ គួរដាំដើមឈើ ហើយបង្កើតជា ឧទ្យានឈើប្រណិតក្បែររាជធានី

បានផុស

នៅ

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ក្រោយពីមានការឈូសឆាយនៅភ្នំតាម៉ៅ គួរបញ្ឈប់ការឌឺដងគ្នា រួចដាំដើមឈើនៅកន្លែងនោះឡើងវិញ។ លោកថា តំបន់នោះ អាចឧទ្ទិសជាឧទ្យានដើមឈើប្រណិតធម្មជាតិក្បែររាជធានីភ្នំពេញ ផ្តល់ភាពងាយស្រួលដល់ប្រជាជនទៅលេងកម្សាន្ត និងស្រូបខ្យល់អាកាសបរិសុទ្ធ ដើម្បីកាត់បន្ថយភាពតានតឹងក្រោយសម្រាកពីការងារ។ 

លោក យង់ ពៅ បានលើកឡើងថា ការដាំដើមឈើនៅកន្លែងឈូសឆាយក្នុងតំបន់ភ្នំតាម៉ៅឡើងវិញនេះ មានសារៈសំខាន់ពីរ គឺទី១ ក្រោយពីដាំរួចឈើចាប់ផ្តើមធំ អាចបង្កើតឱ្យក្លាយជាឧទ្យានធម្មជាតិមួយក្បែររាជធានីភ្នំពេញ សម្រាប់ឱ្យអ្នកដែលរស់នៅភ្នំពេញបានទៅកម្សាន្តនៅទីនោះ។ ទី២​ កាលដែលសម្បូរដើមឈើច្រើននៅក្បែរទីក្រុង ក៏ជួយធ្វើឱ្យមានការស្រូបយកអុកស៊ីសែនពីធម្មជាតិ រួចបំភាយអុកស៊ីសែនទាំងនោះមកភ្នំពេញ កាត់បន្ថយកម្តៅក្នុងរាជធានីភ្នំពេញបានខ្លះដែរ។

លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានសំណូមពរថា៖ “ខ្ញុំសូមឧទ្ទិសការលុបចោល ការវិនិយោគបុរីនៅទីនោះ ទៅជាកន្លែងអភិរក្សសួនឧទ្យានឈើប្រណិតខ្មែរ។ នេះជារឿងល្អមួយសម្រាប់បរិស្ថាន សម្រាប់ជាតិយើង។ វាល្អអញ្ចឹងវិញ ចឹងយើងយកឈើប្រណិតទៅដាំកន្លែងគេឈូសឆាយហើយ ចឹងវាទៅជាឧទ្យាននៃឈើប្រណិតហើយ”។

ទន្ទឹមនឹងនោះ លោកក៏បានបដិសេធដល់ការរិះគន់មួយចំនួនដែលនិយាយថា ប្រភេទឈើធ្នុង ឬឈើប្រណិតដែលមានគម្រោងដាំនៅភ្នំតាម៉ៅឡើងវិញត្រូវការចំណាយពេល ២០ ទៅ ៣០ឆ្នាំក្នុងធំធាត់នោះគឺមិនពិតឡើយ។ ចំពោះឈើប្រភេទនេះត្រូវការរយៈពេលតែ ៥ឆ្នាំប៉ុណ្ណោះ នឹងឃើញលទ្ធផលប្លែកភ្នែក ប្រសិនបើគ្មានការរំខាន ឬបំផ្លាញឈើទាំង នោះ ឈើប្រភេទនេះងាយស្រួលដាំ ហើយក៏ងាយស្រួលដុះដូចគ្នា។ ចំណែកឈើដែលត្រូវការរយៈពេលយូរក្នុងការលូតលាស់ មានតែប្រភេទឈើបេង ឈើក្រញូងប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលដែលលោកថ្លែងបែបនេះ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចេញមិនឱ្យមាននូវការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនឯកជនមួយ ព្រមទាំងសំណូមពរឱ្យមានការដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅ។ ប៉ុន្តែ ក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជុំវិញបញ្ហានេះ ទោះបីមានការកែប្រែឱ្យកាន់តែមានភាពល្អប្រសើរយ៉ាងណាក្តី៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមានបិទសារព័ត៌មានណាដែលធ្វើសម្ភាស«អ្នកបែកថ្នាំ» «អ្នកមានសតិមិនគ្រប់» និងអ្នកស្រវឹងស្រា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​លោក Yoon ​យល់​ព្រម​សហការ​តុលាការ​​ធម្មនុញ្ញ​​ ក្រោយ​តុលាការ​ក្រុង​​សេអ៊ូល​ឃុំខ្លួន​​

សេដ្ឋកិច្ច២៣ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម