ព័ត៌មានជាតិ
កម្ពុជានឹងចាប់ផ្តើមសិក្សា និងបំពាក់ឧបករណ៍ការពាររន្ទះនៅតាមខេត្តគោលដៅនៅឆ្នាំក្រោយ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងចាប់ផ្តើមសិក្សាការអនុវត្តបំពាក់ឧបករណ៍ការពាររន្ទះនៅតាមបណ្តាខេត្តគោលដៅមួយចំនួននៅឆ្នាំ២០២៣ខាងមុខដើម្បីការពារកុំឱ្យមនុស្សសត្វរងរបួសនិងស្លាប់ជាបន្តទៀត។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាន៍នៅព្រឹកថ្ងៃទី៩ ខែសីហា នេះថា បច្ចុប្បន្ននេះគណៈកម្មាធិការជាតិកំពុងរៀបចំលើកផែនការសម្រាប់អនុវត្តឆ្នាំ២០២៣ដែលនៅក្នុងផែនការនោះយើងក៏បានដាក់បញ្ចូលគម្រោងបំពាក់ឧបករណ៍ការពាររន្ទះនៅតាមបណ្តាខេត្តដែលប្រឈមខ្ពស់នឹងរន្ទះនេះផងដែរ។
លោកបានបន្តថា ដូចនេះនៅឆ្នាំក្រោយនេះយើងនឹងចាប់ផ្តើមសិក្សាស្រាវជ្រាវនៅតាមបណ្តាខេត្តមួយចំនួនដែកប្រឈមដើម្បីរៀបចំផែនការធ្វើការបំពាក់ឧបករណ៍ការពាររន្ទះការពារដល់អាយុជីវិតមនុស្សសត្វដែលតែងតែរងគ្រោះដោយសាររន្ទះជាញឹកញាប់ជាងគេរួមមានខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិសាត់។
លោកបានបន្តថា «តាមពិតនៅកម្ពុជាមានរាជធានី-ខេត្តស្ទើទាំង២៥ទៅហើយដែលបានទទួលរងគ្រោះដោយសាររន្ទះបាញ់នេះតែខេត្តដែលលេចធ្លោជាងគេ គឺខេត្តទាំង៣ខាងលើដោយក្នុង១ឆ្នាំៗមានមនុស្សស្លាប់ និងរងគ្រោះដោយសារបញ្ហារន្ទះនេះច្រើនជាងគេ។ ដូចនេះហើយទើបយើងគ្រោងនឹងបំពាក់ឧបករណ៍ការពាររន្ទះមុនគេ»។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា
គ្រោះថ្នាក់ដោយធម្មជាតិតែងតែកើតមានជារៀងរាល់ឆ្នាំនៅកម្ពុជាដោយបានបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិត ក្នុងនោះមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់ច្រាំងទន្លេ និងជំងឺរាតត្បាតជាដើម។
ប៉ុន្តែក្នុងចំណោមគ្រោះធម្មជាតិទាំងនោះយើងមិនបានគិតចំពោះបញ្ហារន្ទះបាញ់ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាច្រើនជារៀងរាល់ឆ្នាំ។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២២នេះ គ្រោះមហន្តរាយធម្មជាតិដោយបាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣២នាក់ ស្ត្រី ៨នាក់ រងរបួស ២៨នាក់ ងាប់គោក្របីចំនួន ៦៩ក្បាល និងខូខាតផ្ទះចំនួន ១១ខ្នង៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ