Connect with us

ព័ត៌មានជាតិ

គ.ជ.ប គ្រោងចុះឈ្មោះពលរដ្ឋថ្មីចំនួន ៥០ម៉ឺននាក់ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ

បានផុស

នៅ

តាមការរំពឹងទុក ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ គឺ គ.ជ.ប គ្រោងចុះឈ្មោះប្រជាពលរដ្ឋថ្មីចំនួន ៥០ម៉ឺននាក់។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី​ ៩​ ខែសីហានេះថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ គ.ជ.ប បានត្រៀមខ្លួនរៀបចំរួចរាល់អស់ហើយ ទាំងលើការងារលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវប្រើប្រាស់សម្រាប់ដំណើរការ ទាំងប្រតិទិនការងារ និងផែនការមេសម្រាប់កិច្ចការនេះផងដែរ។

លោកបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គ.ជ.ប នឹងត្រូវជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដើម្បីឲ្យបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង ២៥ ហើយនាពេលបន្ទាប់ទៀត គ.ជ.ប នឹងជ្រើសរើសមន្ត្រីដើម្បីឲ្យបម្រើការងារ នៅក្នុងក្រុមចុះឈ្មោះបោះឆ្នោតសម្រាប់ឃុំ-សង្កាត់ ១,៦៥២ នៅទូទាំងប្រទេស។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា «ជារួម គឺសម្រាប់ការត្រៀមកិច្ចដំណើរការនេះ គឺ គ.ជ.ប ធ្វើជាបណ្ដើរៗហើយ ហើយឥឡូវនេះចង់បញ្ជាក់ដែរថា គ.ជ.ប កំពុងតែស្រង់ស្ថិតិប្រជាពលរដ្ឋ នៅតាមឃុំ-សង្កាត់ដើម្បីកំណត់អំពីចំនួនប្រជាពលរដ្ឋ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី និងចំនួនប្រជាពលរដ្ឋ ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០២២»។

លោក សោម សូរីដា បានឲ្យដឹងទៀតថា ជាការរំពឹងទុករបស់ គ.ជ.ប គឺនៅឆ្នាំ ២០២២នេះ គ្រោងចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតថ្មីចំនួន ៥០ម៉ឺននាក់។ លោកថា «បញ្ជីបោះឆ្នោតឆ្នាំ ២០២២នេះ នឹងប្រើប្រាស់សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣»។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ អ្នកដែលបានផ្លាស់ប្ដូរលំនៅដ្ឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ-សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ និងទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

Selena ត្រូវ​គេ​គំរាម​​​ឲ្យចេញ​ពី​អាមេរិក ខណៈ Justin បែរបង្ហោះរូបសើចហាក់ឌឺដង

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

Sokha Hotels

ព័ត៌មានពេញនិយម