ព័ត៌មានជាតិ
iOne បានរៀបចំពិធីស្វាគមន៍ការមកដល់ជាផ្លូវការរបស់ម៉ូដែល M2 Chip ដែលមានបំពាក់លើ MacBook Air និង MacBook Pro ជំនាន់ថ្មីរបស់ Apple
កាលពីល្ងាចថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ iOne បានរៀបចំកម្មវិធីណែនាំនូវផលិតផលថ្មីរបស់ Apple គឺ MacBook Air (M2) និង MacBook Pro (M2)។ បើតាមការធ្វើបទបង្ហាញរបស់ប្រធានផ្នែកបច្ចេកទេស របស់ក្រុមហ៊ុនបានឱ្យដឹងថា Chip M2 គឺជា Chip ជំនាន់ថ្មីនៃ Apple silicon ដែលជួយជំរុញឲ្យល្បឿន និងកម្លាំងនៃការប្រើប្រាស់ប្រសើរជាង ១.៤ ដង នៃ Chip M1, 15ដង នៃ Chip Intel-base model ក៏ដូចជាថ្មកាន់បានយូររហូតដល់ ១៨ ម៉ោង។
អ្វីដែលធ្វើឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺ MacBook Air (M2) គឺបានផ្លាស់ប្តូរនៅរូបរាងទាំងស្រុង ជាមួយការរចនាដ៏ល្អឥតខ្ចោះ និងមាន ៤ ពណ៌សម្រាប់ជ្រើសរើសដូចជា៖ Midnight, Starlight, Spacegray និង Silver ហើយតម្លៃគឺចាប់ពី ១,៣៧៩ ដុល្លារឡើងទៅ។ អតិថិជន អាចជ្រើសរើសនៅលក្ខខ័ណ្ឌបង់ប្រាក់ដ៏សម្បូរបែបអាចជាសាច់ប្រាក់ ឬបង់រំលស់ជាមួយអត្រាការប្រាក់ទាបបំផុត។
ការដាក់តាំងបង្ហាញនៅផលិតផលថ្មីនេះផងដែរ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ អតិថិជនដែលអញ្ជើញមកពីស្ថាប័ននានាជាច្រើន ដែលជាអ្នកនិយមគាំទ្រ និងប្រើប្រាស់ផលិតផលម៉ាក Apple ផ្ទាល់តែម្តង។
គួរបញ្ចាក់ផងដែរថា iOne ដែលទទួលសិទ្ធិលក់ជាផ្លូវការពី Apple តាំងពីឆ្នាំ ២០០៦ ដែលគ្រប់ផលិតផលពី iOne គឺសុទ្ធសឹងតែមានធានាត្រឹមត្រូវរយៈពេល ១ ឆ្នាំ។ រយៈពេលជាង ១៧ ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនទទួលបានការគាំទ្រជាក្រៃលែងពីសំណាក់អតិថិនជាច្រើន។ ក្រៅពីការលក់ ក្រុមហ៊ុនក៏មាននៅមជ្ឈមណ្ឌលសេវាកម្ម ដែលចាំទទួលដោះស្រាយរាល់បញ្ហាបច្ចេកទេស នានាផងដែរ។
សម្រាប់ព័ត៌មានលម្អិតពីផលិតផលអតិថិជនអាចទាក់ទៅកាន់ទីតាំងដូចខាងក្រោម៖
ផ្នែកលក់៖iOne សុធារស (Apple Authorized Reseller): ជាន់ទី ១ ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ។ លេខទំនាក់ទំនង៖ 023 99 31 81iOne សែនសុខ (Apple Authorized Reseller): ជាន់ទី ១ ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី។ លេខទំនាក់ទំនង៖ 023 99 31 61។
ផ្នែកសេវាកម្ម៖iOne Service Center: ជាន់ទី ២ អគារ iOne, ផ្លូវម៉ៅសេទុង, សង្កាត់បឹងកេងកងទី ១, ចំការមន, ភ្នំពេញ។
លេខទំនាក់ទំនង៖ 085 99 75 75ឬអាចស្វែងយល់អំពីផលិតផលដោយផ្ទាល់តាមរយៈ៖គេហទំព័រៈ https://www.ione.com.kh
Facebook: iOne Stores,Instagram: iOneCambodia៕
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច