ព័ត៌មានជាតិ
អគ្គនាយករ៉ែ ៖ ៧ខែឆ្នាំនេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៣ពាន់៥រយគីឡូក្រាម
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ សីហា នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បញ្ជាក់ឲ្យដឹងថា រយៈពេល ៧ខែឆ្នាំនេះ កម្ពុជា ចម្រាញ់រ៉ែមាសបានចំនួន ៣ ៥៤៣គីឡូក្រាម ស្មើ ២៣២ ដុំ ដោយទទួលបានចំណូលសួយសារបង់ចូលរដ្ឋជាង ៥លាន១សែនដុល្លារ ។
ទាក់ទងនឹងអាជីវកម្មរ៉ែមាសនេះ លោក អ៊ឹង ឌីប៉ូឡា លើកឡើងថា មានក្រុមហ៊ុនចំនួន៧ បានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស។ ប៉ុន្តែ លោកបញ្ជាក់ថា មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) របស់មកពីប្រទេសអូស្ត្រាលីមួយប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការផលិតរ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ខណៈក្រុមហ៊ុន ឌែលខម ទើបតែចាប់ផ្តើមដំណើរការសាកល្បងផលិតរ៉ែមាស កាលពីដើមខែសីហានេះ ដែលក្រុមហ៊ុនអាចផលិតមាសបាន ២០គីឡូក្រាម។
លោកបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំដំបូងនៃគម្រោងផែនការអាជីវកម្មរបស់ក្រុមហ៊ុន ឌែលខម ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារ គឺគ្រោងនឹងផលិតមាស ៣៤០គីឡូក្រុមក្នុងមួយឆ្នាំ ហើយអាចប្រមូលសួយសារចូលរដ្ឋប្រហែលជិត ៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
ឆ្លើយតបនឹងការរិះគន់ថា មានទីទាំងចម្រាញ់រ៉ែមាសយ៉ាងអនាធិបតេយ្យនៅខេត្តរតនគិរី ត្រូវបានលោក អ៊ឹង ឌីប៉ូឡា អះអាងថា កម្ពុជាមិនទាន់មានអាជីវកម្មរ៉ែមាសជាផ្លូវការនៅក្នុងខេត្តរតនគិរីទេ។ ប៉ុន្តែយ៉ាងណា លោកបញ្ជាក់ឲ្យដឹងដែរថា នៅខេត្តរតនគិរី មានតែក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណ ដើម្បីស្វែងរករ៉ែមាស គឺក្នុងនោះមានក្រុមហ៊ុនកាណាដា Angkor Gold និងក្រុមហ៊ុនមកពីប្រទេសចិន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់