Connect with us

ព័ត៌មានជាតិ

ដំណាំធម្មជាតិ មានសារៈសំខាន់ទាក់ទងទៅនឹងអាហារូបត្ថម្ភ

បានផុស

នៅ

ការបរិភោគបន្លែធម្មជាតិដែលដាំដោយមិនប្រើជីគីមី កំពុងមានការគាំទ្រពីអ្នកនៅទីក្រុងក៏ដូចជាអ្នកនៅខេត្តសៀមរាប និងបណ្ដាលខេត្តនានាទូទាំងប្រទេសផងដែរ។​

នៅ​សមាគម​កសិកម្ម​សុវត្ថិ​ភាព​ធម្មជាតិ ​មាន​ដាំ​បន្លែ​គ្រប់មុខ​មិន​ប្រើប្រាស់ជីគីមី។ ​ប្អូនប្រុស ហៃ​សីលា​ បាន​ឲ្យ​ដឹងថា ​ខ្ញុំ​ដក​ស្ពៃ​មាន​ចំនួន​ ១០-៣០ គីឡូ ហើយ​ស្ពៃ​ខ្ញុំ​មិន​ប្រើ​ជីគីមី​ទេ គឺដាំ​ដោយ​ខ្លួនឯង ​គឺ​យើង​ដាំ​ដាក់​ជីធម្មជាតិ ដែល​ធ្វើ​ពី​លាមក​សត្វ ជីកំប៉ុស​គោក ជីកំប៉ុស​ទឹក​។ ​ប្អូនប្រុស​បញ្ជាក់ទៀតថា កាលណា​ស្ពៃ​ដាំ​បាន​ចំនួន ២៨ ថ្ងៃ គឺអាច​ប្រមូល​ផល​បាន​ហើយ​។​ យើង​នឹង​ចាប់ផ្ដើម​ដកស្មៅ​ចេញ ហើយ​អាច​ដាំ​បន្តទៅទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​អ្នកស្រី ថៃ​សូ​ដា​ អនុប្រធាន​សមាគម​កសិក​ម្ម​សុវត្ថិភាព​ធម្មជាតិ ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ​ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ បាន​រៀបរាប់​ដែលថា នៅទីនេះ​កសិករ​យើង​មាន​ចំនួន ៦៧ គ្រួសារ​ក្នុង​ការចូល​ជា​សមាជិក​នៅ​សមាគម ដាំ​បន្លែ​សុវត្ថិភាព​។​ បន្លែ​របស់​យើង​ ក៏មាន​ការត្រួតពិនិត្យ​ចាប់​តាំងពីការដាំដុះដាក់​ជីកំប៉ុស និងពេល​ដាំ​បាន​ផល ហើយ​យើង​ក៏មានការវេច​ខ្ចប់មាន​អនាម័យ​ និង​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។ អ្នកស្រី​បញ្ជាក់ទៀតថា​ ការផ្គត់ផ្គង់​បន្លែ​ទៅដល់​អតិថិជន​នានា គឺមាន​ចាប់តាំងពី​យើង​ចងក្រង​ជា​ក្រុម រហូត​បង្កើតបាន​ជា​សមាគម ៨ ឆ្នាំ​ហើយ ដែល​មានការ​ជ្រោមជ្រែងពី​អង្គការ ​GRET និង​អង្គការសៀដ​។​

អ្នកនាង ធឿន​ សុវណ្ណ រស់នៅក្នុង​សហគមន៍ដាំ​បន្លែបាន​បញ្ជាក់ថា​ នៅក្នុងសហគមន៍របស់​យើង​មាន​ដាំ​បន្លែ​ស្លឹក​ចំនួន ៨៥% និងស្ពៃ សាឡា​ត់ ដែល​ដាំ​លើ​ផ្ទៃដី​ ១​ ហិច​តា និង​មាន​ដាំនៅភូមិ​ដើម​រុន ឃុំ​តា​យ៉ែ​ក ដាំ​ត្រសក់ ដំឡូង​ និង​ក្រឡាច លើ​ផ្ទៃដី​៣ ​ហិច​តា​ទៀត​។ ​អ្នកនាង​បន្ថែមថា​ ពេលដែល​បាន​ផល​ហើយ ​យើង​បាន​នាំយក​បន្លែ​ទាំងនោះ​ទៅ​លក់​នៅ​ភ្នំពេញ ផ្សារ​សហគមន៍​ខ្មែរ នៅ​ខេត្តសៀមរាប និងមាន​ផ្សារ​ចុង​សប្តាហ៍​ផ្សារ​កសិកម្ម​ខ្មែរ​ទៀតផង​។

កញ្ញា ​ចា​ស្ទី​ន ដែលជា​មន្ត្រី​ទីផ្សារ​គម្រោង បាន​ឲ្យ​ដឹងថា​នៅក្នុង ៧ ឃុំ​និង ៩ ភូមិ ក៏បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ និង​ស្ថានភាព​វិស័យ​កសិកម្ម​នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិអាហារូបត្ថម្ភ។ យើង​ក៏បាន​យកមកអនុវត្ត​ និង​ផ្សព្វផ្សាយ​នៅក្នុង​សហគម ដើម្បី​ចូលរួម​ទាក់ទង​ទៅនឹង​អាហារូបត្ថម្ភ ដើម្បី​ឲ្យ​ប្រជាជន​ទទួលបាន​នូវ​ចំណីអាហារ​គ្រប់គ្រាន់​ នៅក្នុង​គ្រួសារ​របស់គាត់​ក៏ដូចជា​កូន​របស់​ពួកគាត់​ដែរ​។​

ដោយឡែក​លោក ប៉ាត់​សុវណ្ណ​ជា មន្ត្រី​គម្រោង​បច្ចេកទេស​កសិកម្ម​បញ្ជាក់ថា គម្រោង​របស់​យើង​ដែល​ធ្វើ​នេះ ​គឺ​ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម ដែល​អាច​ឈានទៅរក​ការបំពេញបន្ថែមលើ​ការច្នៃប្រឌិតនៃអាហារូបត្ថម្ភ ដែល​មុនដំបូង​យើង​ត្រូវ​ពង្រឹងសមត្ថភាព​ផលិតជីកំប៉ុស​ ដែល​យើង​គិតថា​បាន​ជួយ​ទាំង​បរិស្ថាន​ជួយ​ទាំង​សេដ្ឋកិច្ច​របស់​សង្គម តាមរយៈ​ការកាត់បន្ថយការយក​សំរាម​ទៅ​ចាក់ចោល​នៅ​គំនរ​សំរាម ហើយ​យើង​អាច​ប្រមូល​សំរាម​យកមក​ធ្វើ​ជីកំប៉ុស​បាន​ទៀតផង​។​

លោក​បញ្ជាក់​បន្ថែមថា ​នៅក្នុង​ការធ្វើ​កសិកម្មរ​បស់​ប្រជាពលរដ្ឋ​ក៏មាន​ការដាំដុះ​បាន​រីកចម្រើន​ច្រើន​រួមទាំង​ផ្ដល់​ផលដំណាំ​ដាំ​ដុះ​ ដែល​បានផ្ដល់​នូវ​អាហារូបត្ថម្ភមាន​សុវត្ថិភាព​ដល់​សុខភាព​ប្រជាជន​ថែម​ទៀតផង​៕

អត្ថបទ៖ រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីបង្កើនសុក្រឹត្យភាព ប្រសិទ្ធភាព តម្លាភាព និងមាននិរន្តរភាព

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២៨ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៤៧ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម