ព័ត៌មានជាតិ
អភិបាលក្រុងបាវិត ហាមពលរដ្ឋសង់សំណង់នៅលើចិញ្ចើមផ្លូវ និងចោលសំរាមពាសវាលពាសកាល
(ខេត្តស្វាយរៀង): លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានក្រើនរំលឹក និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាត និងទីក្រុងមានសោភ័ណភាពល្អ ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងអង្គវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋ នៅក្នុងវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
លោក លឹម សៀងហេង បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ត្រូវចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យសមិទ្ធផលផ្សេងៗ ដែលបានកកើតឡើងហើយនោះនៅរក្សាស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង ទាំងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ដូចជាការដោះស្រាយវិវាទនៅមូលដ្ឋាននៅក្រៅប្រព័ន្ធតុលាការ ដោយមានឆន្ទៈចូលរួមដោះស្រាយទាំងអស់គ្នា ដោយពុំចាំបាច់មានការប្តឹងផ្តល់ទៅតុលាការនោះទេ។

ក្រៅពីនេះយើងទាំងអស់គ្នាត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងនៅមូលដ្ឋាន មានជាអាថ៌ គ្រោះធម្មជាតិ ជំងឺដង្កាត់ផ្សេងៗ បញ្ហាសត្វពាហៈហនៈរបស់ប្រជាពលរដ្ឋ ដែលចិញ្ចឹមហើយព្រលែងពាសវាលពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋាន។
ដោយ:ភក្ដី


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង