Connect with us

ព័ត៌មានជាតិ

លោកជំទាវ ភឿង សកុណា អនុញ្ញាត​ឲ្យ​គណៈប្រតិភូសមាគមគ្រូពេទ្យ នៅប្រទេសបារាំងចូលជួបសម្ដែងការគួរសម

បានផុស

នៅ

លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សមាគម​គ្រូពេទ្យ សមាគម​ឱសថការី សមាគម​សិល្បៈ​វប្បធម៌​ខ្មែរ នៅ​ប្រទេស​បារាំង ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែស្រាព​ណ៍ ឆ្នាំខាល ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សមាគម​គ្រូពេទ្យ សមាគម​ឱសថការី សមាគម​សិល្បៈ​វប្បធម៌​ខ្មែរ នៅ​ប្រទេស​បារាំង ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅក្នុង​ជំនួប​នេះ​ផងដែរ​សមាគម​សិល្បៈ​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​បារាំង​មាន​គោលបំណង​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សម្ដែង​សិល្បៈ​រួមគ្នា ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចង់​ឲ្យ​សិល្បករ សិល្បការិនី ដែល​មកពី​ប្រទេស​បារាំង​បាន​សិក្សា​ស្វែងយល់​ពី​សិល្បៈ​ដ៏​មានតម្លៃ​របស់​ដូនតា និង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​ខ្មែរ​នៅក្រៅ​ប្រទេស​ឲ្យ​ជួយ​ថែរក្សា​សិល្បៈ​វប្បធម៌​ជាតិ ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​ដ៏​ផូរផង់​របស់​ជាតិ​ឲ្យ​បាន​ទូលំទូលាយ​។

ក្នុងនោះ​ផងដែរ​សមាគម​គ្រូពេទ្យ និង​សមាគម​ឱសថការី ចុះជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ និង​ចែក​អំណោយ​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល និង​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម