សន្តិសុខសង្គម
ចោរឆក់ខ្សែកបានសម្រេច៣ថ្ងៃត្រូវជាប់ខ្នោះដៃប៉ូលិសច្បារអំពៅ
ភ្នំពេញ ៖ ជនសង្ស័យឈ្មោះញ៉ែម យ៉ុម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននារសៀលថ្ងៃទី០៩ខែសីហា ពាក់ព័ន្ធបទល្មើសឆក់ខ្សែក។
ជនរងគ្រោះឈ្មោះដុង ធីឌែប ភេទ ស្រី អាយុ៧៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះស្នាក់នៅផ្ទះ០៥F ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
នគរបាលបាននិយាយថា កាលពីថ្ងៃទី០៦ខែសីហា វេលាម៉ោង៧ព្រឹក ជនរងគ្រោះ កំពុងឈរនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Honda Scoop ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JM-២២០១ មកពីក្រោយឆក់ខ្សែកមាស ០១ខ្សែ (ទម្ងន់០៥ជី) និងធាក់ជនរងគ្រោះដួលលើផ្លូវរបួសជង្គង់ស្តាំ រួចជិះគេចខ្លួន។ លុះដល់ថ្ងៃទី០៩-០៨-២០២២ ម៉ោង ០៧និង០០នាទី សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ នៅភូមិកើតហេតុ ដកហូតខ្សែកជនរងគ្រោះ រួមនឹងម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅសាកសួរ។
នគរបាលបានបន្តថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០៧ខែ ក្នុងឆ្នាំ២០១៩ ពីបទ លួច។ លទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យ វិជ្ជមាន (មានសារធាតុញៀន)៕
ដោយ ៖ នរា
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក