Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលស្រមោល មីយ៉ាន់ម៉ា ព្រមានអាជីវកម្មបរទេស កុំឱ្យរកស៊ីជាមួយមេដឹកនាំយោធា

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា (NUG) បានចេញការព្រមានដល់ក្រុមហ៊ុនចិន និងសិង្ហបុរី ដែលវិនិយោគជាមួយយោធាមីយ៉ាន់ម៉ាចំនួន ៨ក្រុមហ៊ុន ឱ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនជាបន្ទាន់។ ទន្ទឹមគ្នានេះ កងកម្លាំងប្រដាប់អាវុធការពារប្រជាជនក៏បានបើកការវាយប្រហារលើរោងចក្រថាមពលនៅ Magway និងបានសម្រុកចូលលុកលុយការិយាល័យក្រុមហ៊ុនទូរគមនាគមន៍ Mytel របស់មេដឹកនាំផ្តាច់ការយោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ ក្រុមហ៊ុនចំនួន ៨ដែលបានលើកឡើងនេះ គឺក្រុមហ៊ុនចំនួន ៥គ្រប់គ្រងដោយសិង្ហបុរី ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមានមូលដ្ឋាននៅសិង្ហបុរីចំនួន២ និងក្រុមហ៊ុនចិនចំនួន១។ រដ្ឋាភិបាលស្រមោលនិយាយថា ក្រុមហ៊ុនទាំងនេះ ក្រុមហ៊ុននីមួយៗមានតម្លៃប្រហែល ១ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស្រមោលលើកនេះ ដើម្បីជាការព្រមានទៅកាន់ក្រុមហ៊ុនផ្សេងៗទៀត ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រុមប្រឹក្សាវិនិយោគមីយ៉ាន់ម៉ាផងដែរ។

គណៈកម្មាធិការអ្នកតំណាងសភា (CRPH) ដែលជាស្ថាប័ននីតិប្បញ្ញត្តិនិរទេសធ្លាប់បានប្រកាសថា រាល់ការវិនិយោគទាំងអស់ក្រោយរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ត្រូវទុកជាមោឃៈ។ សេចក្តីប្រកាសនេះត្រូវបានទទួលការគាំទ្រពីរដ្ឋាភិបាលស្រមោលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយនិយាយថា ខ្លួននឹងមិនទទួលស្គាល់ការវិនិយោគណាមួយក្រោមការចាត់តាំងដែលគ្រប់គ្រងរបស់របបផ្តាច់ការយោធាឡើយ។ បន្ទាប់មកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការអ្នកតំណាងសភា (CRPH) ក៏បានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយនិយាយថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនទាំងអស់ដែលវិនិយោគជាមួយរបបផ្តាច់ការយោធាមីយ៉ាន់ម៉ា៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ prachatai

ចុចអាន៖ ប៉ូលិសថៃឆ្មក់ចាប់ក្រុមថតភាពយន្តអាសអាភាស ពេលកំពុងប្រតិបត្តិការនៅលើគ្រែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម