Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងរ៉ែ អះអាងថា កម្ពុជាកំពុងចរចាជា មួយក្រុមហ៊ុនកាណាដា ដើម្បីបូមប្រេងនៅប្លុក A ឡើងវិញ

បានផុស

នៅ

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងកំពុងសិក្សាជាមួយក្រុមហ៊ុនរបស់កាណាដា ដើម្បីចាប់ផ្តើមដំណើរការបូមប្រេងបន្តនៅប្លុក A របស់កម្ពុជាឡើងវិញ ក្រោយការក្ស័យធនរបស់ក្រុមហ៊ុន Kris Energy។ លោក ម៉េង សក្តិធារ៉ា ថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែត នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែទោះបីជាយ៉ាងណា លោក ម៉េង សក្តិធារ៉ា មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ឡើយនៃការចាប់ផ្តើមដំណើរការបូមប្រេងបន្តនេះ ដោយលោកគ្រាន់តែបញ្ជាក់ថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចរចារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន។ បើតាមលោករដ្ឋលេខាធិការ ប្រសិនបើក្រុមហ៊ុនថ្មីរបស់កាណាដានេះ សម្រេចមកវិនិយោគលើការបូមប្រេងបន្តនៅប្លុកA នឹងចំណេញទុនវិនិយោគប្រមាណ ២០០លានដុល្លារ ហើយឧបករណ៍ប្រើប្រាស់ក៏មានស្រាប់ ដែលជាទ្រព្យបង្កករបស់ក្រុមហ៊ុន Kris Energy។

ជាបទពិសោធរបស់កម្ពុជាបន្ទាប់ពីជួបបញ្ហាកន្លងទៅនេះ លោក ម៉េង សក្តិធារ៉ា បញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក៏មានបំណងនៃការបង្កើតក្រុមហ៊ុនជាតិលើការគ្រប់គ្រងការបូមប្រេងនេះដែរ ដោយកម្ពុជា មិនចង់ពឹងផ្អែកលើការវិនិយោគរបស់ក្រុមហ៊ុនឯកជនទាំងស្រុងឡើយ ហើយក៏ដើម្បីជាការពង្រឹងសមត្ថភាពរបស់កម្ពុជាលើការគ្រប់គ្រងវិស័យប្រេងផងដែរ។

គួរជម្រាបថា បើតាមលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត គឺក្រៅពីប្លុក A ក៏មានប្លុក D មួយទៀត ត្រូវបានរាជរដ្ឋាភិបាលចុះកិច្ចព្រមព្រៀង ដើម្បីសិក្សាស្រាវជ្រាវស្វែងរុករកប្រេងនៅដែនសមុទ្រកម្ពុជា។ ដោយឡែក ប្លុកផ្សេងទៀត គឺមិនទាន់មានការសិក្សាស្រាវជ្រាវនៅឡើយទេ ខណៈក្រសួងកំពុងខិតខំទាក់ទាញក្រុមហ៊ុនមកវិនិយោគក្នុងការសិក្សាស្រាវជ្រាវនៅក្នុងប្លុកទាំងនេះជាបន្តបន្ទាប់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

ព័ត៌មានជាតិ៥៤ នាទីutes មុន

១០ខែ ឆ្នាំ២០២៤​នេះ រាជធានី​ទទួល​បាន​គម្រោង​សាងសង់​ចំនួន៥១៦គម្រោង ក្នុងទំហំ​ទុន​វិនិយោគ​ជាង១ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច៥៤ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មដឹកនាំប្រជុំសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ ចុះពិនិត្យ​ផ្លូវ​យុទ្ធសាស្រ្ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ១ ទៅច្រកព្រំដែន​​ប្រទេស​វៀតណាម

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

កូរ៉េខាងជើងភ័យខ្លាចមានមេរោគរីករាលដាលពីប៉េងប៉ោងកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម