Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចម្រាញ់រ៉ែមាស​ថ្មីមួយទៀត​កំពុងបោះជំហានដំបូង​ចាប់ផ្ដើម​អាជីវកម្ម​នៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន​ចម្រាញ់រ៉ែមាស ដែលខម (Delcom) ​ថ្មីមួយទៀតកំពុងចាប់ផ្ដើមអាជីវកម្មជំហានដំបូង ដោយទទួលបានបរិមាណ ២០ គីឡូក្រាម ហើយក្រុមហ៊ុន គ្រោងផលិតឱ្យបាន ៣៤០ គីឡូក្រាម ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបានលើក​ឡើង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន ស្តីពី​សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៩ ខែសីហាថា កម្ពុជាមានក្រុមហ៊ុនចំនួន ៧ ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មផលិតរ៉ែមាសក្នុងនោះមានក្រុមហ៊ុនរឺនីសង់ (Renaissance) តែមួយទេ ដែលបានផលិតជាផ្លូវការបើគិតដល់ដើមខែកក្កដា ឆ្នាំ ២០២២ ផលិតមាសបាន ២៣២ដុំ ប្រមាណ ៣ ៥៤៣ គីឡូក្រាម និងបានបង់ចំណូលសូយសារចូលរដ្ឋបានចំនួនជាង ៥, ១ លានដុល្លារអាមេរិក។

លោក អ៊ឹង ឌីប៉ូឡា “បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនថ្មីមួយទៀតគឺក្រុមហ៊ុន ដែលខម (Delcom) គឺជាក្រុមហ៊ុនខ្នាតមធ្យម បានចាប់ផ្តើមផលិតមាសជាលើកដំបូងបើគិតត្រឹមថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ នេះ ផលិតមាសបានចំនួន ២០គីឡូក្រាមរួចហើយនៅក្នុងគម្រោងផែនការផលិតចំនួន ៣៤០ គីឡូក្រាមក្នុងមួយឆ្នាំ ក្នុងនោះបើគិតជាសូយសារចូលថវិការរដ្ឋជិត ៦០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ”។

រហូតមកដល់ពេលនេះមានក្រុមហ៊ុនចំនួន២ ហើយបានចាប់ផ្តើមធ្វើអាជីវកម្ម ក្នុងនោះក្រុមហ៊ុន រឺនីសង់ Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនរបស់អូស្ត្រាលី ដែលទទួលបាន​អាជ្ញា​បណ្ណ​រុក​រក​រ៉ែ​មាស ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ចំណែក​ក្រុមហ៊ុនដែលខម (Delcom) គឺជាក្រុមហ៊ុនផលិតរ៉ែមាសទី២ ទើបចាប់ផ្ដើមអាជីវកម្មរបសខ្លួនដំបូង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម