កីឡា
អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ជុំវិញការចាប់ឆ្នោតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF Championship 2022
ការរាប់ថយក្រោយនៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ដែលប្ដូរឈ្មោះពី AFF Suzuki Cup ក្រោយទទួលបានម្ចាស់ឧបត្ថម្ភថ្មី នឹងចាប់ផ្តើម ខណៈដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានប្រកាសនៅថ្ងៃនេះថា ការចាប់ឆ្នោតជាផ្លូវការនឹងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃអង្គារ ទី៣០ ខែសីហា។
ការចាប់ឆ្នោតជាផ្លូវការនឹងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ដោយមានតំណាងមកពីក្រុមប្រឹក្សាសហព័ន្ធ, សហព័ន្ធដែលជាសមាជិក និងក្រុមចូលរួមមួយចំនួនដែលរំពឹងថា នឹងចូលរួម។ ប្រទេសទាំង ៩ ក្នុងការចាប់ឆ្នោតមានកម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ខណៈព្រុយណេ ជាមួយទីម័រខាងកើត នឹងប្រជែងគ្នាដណ្តើមកៅអីចុងក្រោយ អំឡុងពេលការប្រកួតជម្រុះ។
លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មានប្រសាសន៍ថា៖ «ការប្រកាសថ្ងៃចាប់ឆ្នោតបែងចែកពូលជាផ្លូវការថ្ងៃនេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការរៀបចំការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។ យើងជឿជាក់ថាអ្នកគាំទ្រ រួមទាំងក្រុមជម្រើសជាតិ នឹងទទួលបានក្តីរំភើបជាមួយយើង ហើយការចាប់ឆ្នោតនឹងចាប់ផ្តើម ការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់តំបន់ដែលគ្រោងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ»។
AFF Mitsubishi Electric Cup 2022 នឹងឃើញក្រុមដែលមានសមត្ថភាពចំនួន ១០ ប្រកួតប្រជែងដណ្តើមពានដែលគ្រប់គ្នាចង់បានបំផុតនៅក្នុងបាល់ទាត់អាស៊ាន។ ចូលដល់ការប្រកួតលើកទី ១៤ របស់ខ្លួន ការប្រកួតនៅឆ្នាំនេះ នឹងត្រលប់មកលេងទម្រង់ (ក្នុងដី និងក្រៅដី) ពេញលេញវិញផងដែរ បន្ទាប់ពីលើកចុងក្រោយពុំត្រូវបានប្រើរូបមន្តនេះដោយសារវិបត្តកូវីដ-១៩។
ការចាប់ឆ្នោតជាផ្លូវការនឹងបែងចែកជា ២ ពូល ក្នុងមួយពូលមាន ៥ ក្រុម ដោយក្រុមនីមួយៗលេង ២ ប្រកួតក្នុងដី និង ២ ប្រកួតក្រៅដី។ បន្ទាប់មកក្រុមកំពូលទាំងពីរ នៃពូលនីមួយៗនឹងឈានទៅវគ្គជម្រុះចាញ់ធ្លាក់ ដែលមាន ២ ជើង គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ តាមគម្រោងពានរង្វាន់នេះនឹងចាប់ផ្ដើមនៅអំឡុងដើមខែធ្នូ ឆ្នាំ ២០២២ ហើយបញ្ចប់ទៅវិញនៅដើមខែមករា ឆ្នាំ ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង