ព័ត៌មានជាតិ
ប្រទេសជិតខាងល្អ អាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាក
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ប្រទេសជិតខាងល្អ គឺយើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង។

ប្រសាសន៍លើកឡើងបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ខណៈលោកមបានជួបពិភាក្សាការងារជាមួយ លោកផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក កើត ឆែ ,លោកនួន ផារ័ត្ន អភិបាលរងរាជធានី នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកពិតជាអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ កងទ័ពវៀតណាម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប៉ុល ពត ។ ប្រទេសជិតខាងយើងល្អនឹងគ្នា យើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចការរំដោះប្រជាពលរដ្ឋចេញពីប៉ុល ពតនេះឯង។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ផ្តើមចេញពីការរំដោះប្រទេសចេញពីចំណុចសូន្យនេះ កម្ពុជា បានឈានទៅរកបាន សន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលនាំអោយកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសរីកចំរើនដូចពេលបច្ចុប្បន្ននេះ។

លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងការកោតសរសើរចំពោះប្រតិភូវៀតណាម ដឹកនាំដោយលោកផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុជា វៀតណាមបានយ៉ាងល្អ និងបានគាំទ្រ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍន៍រាជធានីភ្នំពេញ។
លោកឃួង ស្រេង បន្តទៀតថា ផ្តើមចេញពីផ្លែផ្កានៃការពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា វៀតណាមនេះ កម្ពុជាបានរក្សាប្រពៃណី ទំនៀមទម្លាប់ល្អៗទាំងនេះ បន្តទៅអោយយុវជនកម្ពុជាជំនន់ក្រោយទៀត គឺរក្សាអោយបានយូរអង្វែង៕
ដោយ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច