Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​បង្ក្រាប​បទល្មើសនេសាទ​នៅក្នុងស្រុក៣​រុះរើរបាំងសាច់អួន ​២០កន្លែង​ប្រវែងជាង​១ពាន់​ម៉ែត្រ

បានផុស

នៅ

សមត្ថកិច្ចចម្រុះរួមមានខណ្ឌរដ្ឋបាលជលផលសហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ ស្រុកជលគីរី និងស្រុកកំពង់ត្រឡាច នៅថ្ងៃទី ១០ ខែសីហាឆ្នាំ២០២២ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល ដោយបានកាប់បំផ្លាញ និងរុះរើរបាំងលបសាច់អូនខុសច្បាប់ចំនួន ២០ កន្លែងមានប្រវែងជាង ១ពាន់ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឱ្យដឹងថា បទល្មើសនេសាទដែលបានបង្ក្រាបនោះមាននៅចំណុចជ្រោយអ្នកតា ចំណុចខ្សាច់ស ក្រោយភូមិសេះស្លាប់ និងកំពង់អួរ ក្នុងស្រុកបរិបូរណ៌ និងភូមិគៀនតាម៉ាក្នុងស្រុកជលគីរី និងនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចផងដែរ។

នៅក្នុងកិច្ចប្រតិបត្តិការនេះបានប្រើប្រាស់កម្លាំងសរុបចំនួន ២៣ នាក់ ដោយប្រើមធ្យោបាយកាណូតបាឡាស្មាច់ចំនួន ៧ គ្រឿ។ លទ្ធផលបំផ្លាញចោលរបាំងសាច់អួនចំនួន មានប្រវែង ៤៥០ ម៉ែត្រលបលូ​សាច់អួន ចំនួន០៦មាត់។ រុះរើរបាំងស្បៃមុងចំនួន២ករណីស្មើនិង ១៥ កន្លែង ប្រវែង៥៧៥ ម៉ែត្រ លបលូស្បៃមុង ចំនួន១៣មាត់។

រុះរើរបាំងព្រួលរាំងផ្ចិតព្រែក០១ករណីស្មើនឹង ១៥ ម៉ែត្រ លបឬស្សី ចំនួន ៤ គ្រឿង ព្រួលឬស្សីចំនួន ១០ ផែនស្មើ និង ៥០ម៉ែត្រ បង្គោល ៦៤៥ ដើម និងបានចាក់លែងត្រីចម្រុះចំនួន ១២០ គីឡូទៅក្នុងទន្លេធម្មជាតិវិញ។

លោកនាយខណ្ឌជលផលកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងទៀតថា អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនេះនឹងបន្តធ្វើដូចភ្លៀងរលឹមជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ដោយមិនទុកឲ្យកើតមា នបទល្មើសនេសាទ អាណាធិបតេយ្យនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងនោះឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម