KPT+
តើមានសំណួររសើបអ្វី មិនត្រូវបានហាមសួរ ចុះផ្សាយ ក្នុងសៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី”?
សៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” បានចែកចាយលើទីផ្សារអស់រយៈពេលជាង ៣ ខែមកហើយ ដោយទទួលបានភាពជោគជ័យ។ កម្មវិធីកិច្ចពិភាក្សា “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” បានបើកឱកាសដល់សាធារណជនដែលបានអានសៀវភៅ អាចចោទសួរអ្នកពាក់ព័ន្ធដោយឥតលក្ខខណ្ឌ។
ទាក់ទងសំណួររបស់ “កម្ពុជាថ្មី” ថា នៅក្នុងការចងក្រងសៀវភៅនេះ តើ លោក ហ៊ុន ម៉ានី បានទទួលសំណួររសើប ឬសំណួរក្ដៅ ឬទេ? ហើយលោកបានឆ្លើយ ឬក៏ហាមស្មេរមិនសួរ ឬមិនឱ្យចុះផ្សាយ?
លោក ហ៊ុន ម៉ានី មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” ដោយជឿជាក់ថា សំណួរនេះ លោកអាចបកស្រាយបាន ប៉ុន្តែដើម្បីកាន់តែប្រាកដ សូមសួរទៅលោក លាង ដឺលុច ជាអ្នកនិពន្ធសៀវភៅនេះ ដើម្បីលោកបកស្រាយ និងបង្ហាញការពិតផ្ទាល់តែម្ដង។
ឆ្លើយតបនឹងសំណួរខាងលើ លោក លាង ដឺលុច សហស្ថាបនិក “គេហទំព័រថ្មីៗ” និងជាស្មេរ ឬអ្នកសរសេរ សៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” បានប្រាប់ “កម្ពុជាថ្មី” ថា ការសម្ភាសដើម្បីចងក្រងសៀវភៅនេះ មានការដាក់លក្ខខណ្ឌគ្នាមុន គឺមិនឱ្យអ្នកណាមានឥទ្ធិពលលើអ្នកណាទេ ដើម្បីតម្លៃរបស់សៀវភៅ។
លោក លាង ដឺលុច បញ្ជាក់បន្ថែមថា៖ “ដូចច្នេះ សំណួរមានកាចច្រើន ខ្ញុំគិតថា ខ្ញុំបានយកមកសរសេរយ៉ាងច្រើននៅក្នុងខ្លឹមសារសៀវភៅ ឧទាហរណ៍១ ខ្ញុំបានសួរសំណួរមួយទៅឯកឧត្ដម ហ៊ុន ម៉ានី ហើយឯកឧត្ដម ហ៊ុន ម៉ានី ក៏បានឆ្លើយតបផងដែរ ពាក់ព័ន្ធទៅនឹង ពាក្យថា “បុរសខ្លាំង” របស់សម្ដេចនាយករដ្ឋមន្ត្រី មានអត្ថន័យដូចម្ដេច? ព្រោះសង្គមបានមើលឃើញ ពាក្យថា បុរសខ្លាំងនេះ ក្នុងន័យអវិជ្ជមាន”។
លោក លាង ដឺលុច លើកឡើងបន្តថា៖ “ឯកឧត្ដម ហ៊ុន ម៉ានី បានពន្យល់ច្រាស់មកវិញថា មិនមែនជាន័យអវិជ្ជមានទេ គឺវិជ្ជមាន ត្រង់ន័យថា នៅកាលៈទេសៈដែលប្រទេសតានតឹងខ្លាំង គឺត្រូវមានវត្តមានបុរសខ្លាំង ប្រសិនប្រទេសមិនមានតម្រូវការចាំបាច់ទេ មានស្ថេរភាព ដូចជាមិនត្រូវការបុរសខ្លាំង ហ៊ុន សែន ទេ។ ជារួមមានសំណួររសើបជាច្រើន ហើយខ្ញុំក៏ទទួលបានចម្លើយសំណួរដ៏រសើបនោះ និងយកមកសរសេរបញ្ចូលក្នុងសៀវភៅផងដែរ”។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) ជាអ្នកនិពន្ធសៀវភៅ និងបានអានសៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” នេះរួចមកហើយនោះ បានឆ្លើយតប “កម្ពុជាថ្មី” ថា ពេលលោកអានសៀវភៅនេះឃើញថា ល្អ ដោយខ្លឹមសាររបស់សៀវភៅមានការស៊ើបអង្កេត មានបទយកការណ៍ មានបទសម្ភាស តួអង្គ និងអ្នកនៅជុំវិញតួអង្គ។
លោក ហ្សង់ ហ្រ្វង់ស័រ តាន់ មានប្រសាសន៍ថា៖ “ពេលអានសៀវភៅហើយ ខ្ញុំឃើញលក្ខណៈវិសេសវិសាលដែលមិនសូវឃើញមាននៅស្រុកខ្មែរទេ តែឃើញនៅបរទេស ព្រោះនៅបរទេស អ្នកសារព័ត៌មានក៏ជាអ្នកនិពន្ធដែលតាមដានអ្នកនយោបាយ។ ហើយសៀវភៅនេះ បើមានលក្ខណៈតែនយោបាយ ឬបង្ហាញសកម្មភាព និងការសញ្ជឹងគិតរបស់តួអង្គក៏មិនល្អដែរ ល្អត្រង់ថា ពេលយើងអានសៀវភៅនេះហើយ យើងនឹងស្គាល់ ឯកឧត្ដម ហ៊ុន ម៉ានី កាន់តែច្បាស់ នឹងដឹងអ្វីដែលយើងមិនដឹងដឹង ពី លោក ហ៊ុន ម៉ានី តាំងបុគ្គលិកលក្ខណៈ ចរិតចរិយា ដំណើរផ្សងព្រេងនៅប្រទេសបារាំង…”។
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ លើកឡើងថា តាមរយៈសំណេរដ៏សាមញ្ញបែបសារព័ត៌មានសុទ្ធសាធ តាមរយៈវត្តមានរបស់ស្មេរនៅក្នុងព្រឹត្តិការណ៍, រៀបរាប់ច្រើនជាងវាយតម្លៃ, ឱ្យតួអង្គ និងអ្នកស្គាល់តួអង្គនិយាយច្រើន, លាតត្រដាងបុគ្គលិកលក្ខណៈ សុបិន មហិច្ឆតា និងទស្សនវិស័យរបស់តួអង្គតាមរយៈ សកម្មភាពរបស់តួអង្គ…។ អ្នកអាននឹងកាន់តែស្គាល់បន្តិចម្តងៗ ហ៊ុន ម៉ានី រួមមាន ហ៊ុន ម៉ានី ភ្នែកទន់តែកាច, ហ៊ុន ម៉ានី កូនសំណព្វរបស់ម្តាយ, ហ៊ុន ម៉ានី ដែលស្រឡាញ់ គោរព កោតស្ញប់ស្ញែងឪពុក លើសពីឪពុក, ហ៊ុន ម៉ានី គិតច្រើនធ្វើច្រើន…។
លោក គី សុខលីម សហស្ថាបនិក នៃ “សារព័ត៌មានថ្មីៗ” បានឱ្យដឹងថា ចាប់តាំងពីថ្ងៃសម្ភោធដាក់លក់ជាផ្លូវការសៀវភៅ “ក្តី សង្ឃឹម ហ៊ុន ម៉ានី” រហូតមកដល់ពេលនេះ មានរយៈពេល ៣ ខែ ១២ ថ្ងៃគត់។ ក្នុងរយៈពេលនេះ ក្រុមហ៊ុនសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានលក់ដាច់សៀវ ភៅ “ក្តីសង្ឃឹម ហ៊ុន ម៉ានី” អស់ ចំនួន ១ ម៉ឺនក្បាលរួចទៅហើយ។ ហើយក្រុមហ៊ុនបានសម្រេចបោះពុម្ពលើកទី ២ ចំនួន ១ ម៉ឺនក្បាលបន្ថែមទៀត។
គួរបញ្ជាក់ថា សៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” រៀបចំចងក្រងដោយ លោក លាង ដឺលុច បន្ទាប់ពីលោក បានចាប់អារម្មណ៍ តួអង្គ លោក ហ៊ុន ម៉ានី កាលពីឆ្នាំ២០០៤។ សៀវភៅនេះ មានកម្រាស់ជិត ២៦០ ទំព័រ មាន៤ ជំពូក ដូចជា ថ្ងៃដំបូង មិនមែនអ្វីៗទាំងអស់សុទ្ធតែជានយោបាយឡើយ ឆាកនយោបាយ និង ត្រូវតែសង្ឃឹម៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ