សេដ្ឋកិច្ច
ធនាគារជាតិកម្ពុជា ព្យាករថា អតិផរណានឹងថយចុះនៅឆមាសទី២ ឆ្នាំនេះ
ធនាគារជាតិនៃកម្ពុជា បានព្យាករថា ស្ថានភាពអតិផរណានៅកម្ពុជា នឹងថយចុះនៅឆមាសទី ២ឆ្នាំនេះ ប្រសិនបើសម្ពាធនៃការឡើងថ្លៃប្រេងឥន្ធនៈអាចគ្រប់គ្រងបាន ឬអាចត្រូវបានកាត់បន្ថយ។ ផ្អែកតាមការព្យាករដោយសុទិដ្ឋិនិយម អតិផរណានៅឆមាសទី២ឆ្នាំនេះ នឹងមានកម្រិតជាមធ្យមប្រមាណ ៣,២ភាគរយ និងអតិផរណាប្រចាំឆ្នាំ ២០២២ អាចមានកម្រិតជាមធ្យមប្រមាណ ៤,៨ភាគរយ។

សូមរំលឹកថា យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីកំណើនអតិផរណានៅកម្ពុជា ជាមធ្យមក្នុងកម្រិត ៦,៥% នៅឆមាសទី ១ ឆ្នាំ ២០២២ ដែលខ្ពស់ជាងអតិផរណាឆមាសទី១ និងឆមាសទី ២ឆ្នាំ ២០២១ មានកម្រិត ២,៥ភាគរយ និង៣,៤ភាគរយ រៀងគ្នា។
របាយការណ៍ដដែល បានបង្ហាញទៀតថា ការកើនឡើងនៃអតិផរណា នៅក្នុងឆមាសទី១ឆ្នាំនេះ ដោយសារការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ការរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក។
សូមជម្រាបថា ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ បានបន្តកើនឡើង ១៨,២ភាគរយ នៅឆមាសទី១ឆ្នាំនេះ (១២% នៅឆមាសទី ២ឆ្នាំ ២០២១ និង៥,៥% នៅឆមាសទី១ឆ្នាំ ២០២១) ស្របតាមនិន្នាការថ្លៃប្រេងឆៅពិភពលោក ដោយការផ្គត់ផ្គង់ប្រេងពិភពលោក ទទួលរងឥទ្ធិពលពីភាពតានតឹងភូមិសាស្ត្រនយោបាយ គួបផ្សំនឹងការងើបឡើងវិញនៃតម្រូវការពិភពលោក។
ថ្លៃក្រុមម្ហូបអាហារ បានកើនដល់ ៥,៥ភាគរយ (២,៧% នៅឆមាសទី ២ឆ្នាំ ២០២១ និង២,៨% នៅឆមាសទី ១ឆ្នាំ ២០២១) ដែលបណ្តាលមកពីការផ្គត់ផ្គង់ ការកើនឡើងថ្លៃជីកសិកម្ម និងឥទ្ធិពលការឡើងថ្លៃប្រេងឥន្ធនៈ។
សម្រាប់ឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងបន្តសម្រេចបានក្នុងអត្រាខ្ពស់ ៦,៦% ជាមួយនឹងអតិផរណាក្នុងអត្រាប្រមាណ ២,៥ភាគរយ គាំទ្រដោយការបន្តកើនឡើងនូវតម្រូវការសកល និងនិន្នាការកាន់តែល្អប្រសើរនៃទំនុកចិត្តរបស់វិនិយោគិនបរទេស ការបន្តអនុវត្តនូវក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។ នេះជាការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកចិ្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ