ជីវិតកម្សាន្ដ
Weir Sukolwat ទម្លាយថា ចង់បាត់មុខពីសិល្បៈមួយរយៈ
តួឯកប្រុសក្នុងរឿង “ពេជ្យកាត់ពេជ្យ” បានទម្លាយអារម្មណ៍ពិតថា លោកចង់បាត់មុខពីសិល្បៈមួយរយៈធំ ដោយសារតែហេតុធំចម្បងគឺដើម្បីគ្រួសារ និងមានបំណងយកកូនឆ្នាំនេះ។
ទន្ទឹមនោះដែរ កាលពីថ្មីៗនេះមានវីដេអូឃ្លីបតារាប្រុស Weir Sukolwat ត្រូវបានចែករំលែក ដែលបានបើកឡើងតាមរយៈ BUZZ អំពីជីវិតបន្ទាប់ពីអាពាហ៍ពិពាហ៍ ខណៈលោកបានបង្ហើបបន្ថែមទៀតថា លោកចង់សម្រាកពីការងារមួយឆ្នាំ ឬយូរជាងនេះ ដើម្បីនៅជាមួយគ្រួសារ និងមានកូនជាមួយភរិយារបស់លោកផងដែរ។
ជាមួយគ្នានេះដែរ Weir Sukolwat បានបន្ថែមទៀតថា “ឥឡូវខ្ញុំមានតួនាទីថ្មីហើយ ខ្ញុំជាស្វាមី អ្នករាល់គ្នាប្រហែលជាមិនអាចឃើញរូបខ្ញុំទេ។ ខ្ញុំជាមនុស្សម្នាក់ទៀត មិនឡូយដូចអ្នករាល់គ្នាបានឃើញទេ។ ឥឡូវនេះ ខ្ញុំមើលទៅដូចជាឆ្មាហើយពេលនេះខ្ញុំនៅផ្ទះ កាតព្វកិច្ចរបស់ខ្ញុំគឺជួយប្រពន្ធខ្ញុំគ្រប់បែបយ៉ាង ជួយឧបត្ថម្ភគាត់ ធ្វើជាស្វាមីដ៏ល្អ។ ដូច្នេះ ឥឡូវនេះ ខ្ញុំចង់សម្រាកពីការងារមួយឆ្នាំឬមួយរយៈធំ។ ខ្ញុំចង់នៅជាមួយគ្រួសារ ខ្ញុំចង់មានកូន ខ្ញុំចង់ធ្វើជាមេគ្រួសារ វាជាជំពូកថ្មីសម្រាប់ខ្ញុំ ដែលខ្ញុំមិនដឹង។ ប៉ុន្តែអ្វីដែលខ្ញុំនឹងធ្វើ គឺខ្ញុំនឹងសប្បាយចិត្ត មានគ្រួសារ មានកូន”។
យ៉ាងណាមិញ បណ្ដាអ្នកគាំទ្ររបស់លោកក៏បានសាទរដល់គូស្វាមីភរិយានេះយ៉ាងគគ្រឹកគគ្រេង ក្រោយបានទស្សនានូវឃ្លិបវីដេអូដែលតារាប្រុសរូបនេះ បានបញ្ចាក់ច្បាស់ៗពីគោលបំណងនាថ្ងៃអនាគតរបស់លោក។ ជាពិសេសហ្វេនៗរបស់ Weir ក៏បានគាំទ្រគំនិតនេះ និងគិតថា គួរល្មមដល់ពេលលោកមានកូនតូចៗរត់លេងជិតខ្លួនហើយ។
គួររំលឹកដែរថាដែរថា គូស្នេហ៍ Weir-Vicky បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ ក្រោមការចូលរួមពីសំណាកក្រុមគ្រួសារ និងមិត្តជិតស្និទ្ធរបស់លោកតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YaYa បង្អួតរាងស្វែលក្នុងឈុតប៊ីគីនី និងថែមទាំងថេកឲ្យ Nadech ទៀត
ចុចអាន៖Kimberly ទម្លាយថា មង្គលការនាងគ្រោងនឹងធ្វើឆ្នាំក្រោយ ហើយស្លៀកឈុតកូនក្រមុំតែមួយប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»