បច្ចេកវិទ្យា
Apple ស្នើអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់កុំដាក់ស្លាកសញ្ញាថា “ផលិតនៅតៃវ៉ាន់”
ក្រុមហ៊ុន Apple បានស្នើដល់អ្នកផ្គត់ផ្គង់ផលិតផលរបស់ខ្លួននៅកោះតៃវ៉ាន់កុំឲ្យប្រើស្លាកសញ្ញាថា “ផលិតនៅតៃវ៉ាន់” ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះទំនងជាចង់ឲ្យផលិតផលត្រូវដាក់ស្លាកថា ផលិតនៅក្នុង “ចិនតៃប៉ិ” ឬ “តៃវ៉ាន់ ចិន” ។
ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន Nikkei Asia ថា ការប្រើឃ្លា “ផលិតនៅតៃវ៉ាន់” អាចបណ្តាលឲ្យការដឹកជញ្ជូនត្រូវបានពន្យារពេល និងត្រួតពិនិត្យដោយគយចិន ហើយនឹងត្រូវផាកពិន័យជាប្រាក់រហូតដល់ទៅ ៤,០០០ យ័ន (៥៩២ ដុល្លារអាមេរិក) ខណៈក្នុងករណីធ្ងន់ធ្ងរជាងនេះ ការដឹកជញ្ជូននឹងត្រូវរារាំងទាំងស្រុងតែម្ដង ។
ទន្ទឹមនោះ ចំណាត់ការរបស់ក្រុមហ៊ុន Apple ក៏ធ្វើឡើង ក្រោយការដឹកជញ្ជូនគ្រឿងបន្លាស់ពីតៃវ៉ាន់ទៅកាន់រោងចក្រដំឡើងទូរស័ព្ទ iPhone មួយកន្លែងរបស់ក្រុមហ៊ុន Pegatron នៅក្នុងប្រទេសចិន ត្រូវបានត្រួតពិនិត្យ ដើម្បីមើលថាតើផលិតផលទាំងនោះដាក់ស្លាកថា “តៃវ៉ាន់” ឬ “សាធារណរដ្ឋចិន” ។
ស្របពេលជាមួយគ្នានេះ វាក៏កើតឡើង ស្របពេលដែលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើដំណើរទស្សនកិច្ចមកកាន់តៃវ៉ាន់កាលពីពេលថ្មីៗនេះ ដោយធ្វើឲ្យភាពតានតឹងរវាងអាមេរិក និងចិនដែលចាត់ទុកកោះនេះជាផ្នែកនៃទឹកដីរបស់ខ្លួន កាន់តែពុះកញ្ជ្រោល ក៏ដូចជាការរឹតបន្តឹងលើពាណិជ្ជកម្មរបស់តៃវ៉ាន់ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
ចុចអាន ៖ លោកស្រី Pelosi ការពារដំណើរទស្សនកិច្ចទៅ តៃវ៉ាន់ ក្រោយសរសើរ ចិន ពេញៗមាត់
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?