Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមួយរបស់ ឥណ្ឌា តម្រូវឲ្យពាក់ម៉ាសឡើងវិញ អ្នកហ៊ានល្មើសពិន័យ ៦ ដុល្លារ

បានផុស

នៅ

ការពាក់ម៉ាសការពារកូវីដ ១៩ បានក្លាយជាកាតព្វកិច្ចចាំបាច់ជាថ្មីម្តងទៀតនៅក្នុងទីក្រុងដេលីរបស់ប្រទេសឥណ្ឌា បន្ទាប់ពីដកចេញកាលពីខែមេសា ហើយអ្នកណាហ៊ានបំពានច្បាប់នេះនឹងត្រូវអាជ្ញាធរក្នុងតំបន់ពិន័យជាប្រាក់ ៥០០ រូពី (៦ ដុល្លារអាមេរិក) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចនេះត្រូវបានប្រកាសឡើង បន្ទាប់ពីអត្រាឆ្លងកូវីដ ១៩ នៅក្នុងទីក្រុងបានកើនឡើងជាកំណត់ត្រាថ្មីចំនួន ១៧.៨៧ ភាគរយកាលពីថ្ងៃពុធ ហើយអត្រានេះបង្ហាញពីចំនួនករណីឆ្លងច្រើនជាងម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ ប៉ុន្តែច្បាប់នេះមិនអនុវត្តចំពោះអ្នកដែលធ្វើដំណើរក្នុងរថយន្តផ្ទាល់ខ្លួននោះទេ ។

ទន្ទឹមនោះ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយទីក្រុងដេលីបាននិយាយថា អត្រាវិជ្ជមាននៃការឆ្លងកូវីដ ១៩ បានកើនឡើងខ្លាំងក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ខណៈក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ទីក្រុងដេលីក៏បានរាយការណ៍ពីការស្លាប់ថ្មីចំនួន ៨ នាក់ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ។

ក្រសួងសុខាភិបាលសហព័ន្ធដែលបង្ហាញពីតួលេខប្រចាំថ្ងៃនៅទូទាំងប្រទេសបាននិយាយថា អត្រាវិជ្ជមានប្រចាំថ្ងៃបានកើនឡើងដល់ ៤.៩៤ ភាគរយកាលពីថ្ងៃពុធ បើធៀបនឹងអត្រាវិជ្ជមានប្រចាំសប្តាហ៍ ៤.៩០ ភាគរយ ។

ចំណែកក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយនេះប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ការ​ឆ្លង​​កូវីដ​ថ្មី​ចំនួន ១៦,២៩៩ ករណី និង​មាន​អ្នក​ស្លាប់ ៥៣ នាក់​ ខណៈក្រុង​ដេលី​មាន​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​កូវីដ ​និង​ស្លាប់ច្រើនជាងគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អតីតប្រធានាធិបតី ស្រីលង្កា ដែលបណ្ដេញចេញពីតំណែង ត្រៀមមកជ្រកកោនប្រទេសអាស៊ានទី ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថាពលរដ្ឋចាប់ផ្ដើមមានផ្នត់គំនិតវិជ្ជមានលើប្រព័ន្ធតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម