ជីវិតកម្សាន្ដ
សុខ ពិសី ផ្តាំមួយឃ្លាទៅអ្នកគាំទ្រ ត្រូវជ្រើសយកការស្រលាញ់ខ្លួនឯងឲ្យបានច្រើន
កញ្ញា សុខ ពិសី បច្ចុប្បន្នត្រូវបានគេចាត់ទុកថា នាងកំពូលតារាចម្រៀងសំនៀងផ្អែម ដែលរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពចេះថមថយ។ ម្យ៉ាងទៀត ពិសី ថ្វីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែគេនៅតែគិតថាកញ្ញា សុខ ពិសី ជារាជនីយសម្រស់ដែលស្រស់ស្អាតខ្លាំងផងដែរ។

ដោយសារហេតុផលនេះហើយ ទើបបានអ្នកគាំទ្រយល់ឃើញថា នេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញា សុខ ពិសី បន្ថែមទៀតទាំងរូបសម្ផស្ស អាជីពសិល្បៈ និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន។ លើសពីនេះ ពិសី ក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រ និងមានទីផ្សារចម្រៀងខ្លាំងមិ នចាញ់មិត្តភក្តិរួមជំនាន់ឡើយ ខណៈរូបសម្ផស្ស សុខ ពិសី គឺរក្សាបានភាពស្រស់ស្អាតនិងមានរាងតូចច្រឡឹងគួរ ឲ្យស្រលាញ់។

ទន្ទឹមគ្នានេះ តារាចម្រៀង សុខ ពិសី បាននិងកំពុងជោគជ័យលើវិថីសិល្បៈ និងមុខជំនួញ ហើយជាញយៗតារាស្រីរូបនេះ នាងតែងចេញសារដាស់តឿនចំពោះអ្នកគាំទ្រដូចគ្នា។ ជាក់ស្តែងពេលនេះ សុខ ពិសី បានចេញខ្លឹមសារថ្មីហាក់មានចេតនាបំផុសអ្នកនៅជុំវិញខ្លួន ដោយផ្តាំថា យើងត្រូវជ្រើសយកការស្រលាញ់ខ្លួនឯងឲ្យបានច្រើន។

កញ្ញា សុខ ពិសី បានបញ្ចេញអត្ថន័យបែបនេះថា អ្នកមិនអន់ទេ គ្រាន់តែអ្នកមិនព្រមសម្លឹងមើលចំ ណុចខ្លាំងរបស់ខ្លួនឯងហើយ កុំសរសើរគេច្រើនពេក ព្រោះគេល្អបែបគេ យើងល្អបែបយើងត្រូវស្រលាញ់ខ្លួនឯងឲ្យច្រើនៗណា។ បន្ទាប់ពីបង្ហាញសំណេរនេះ អ្នកគាំទ្របញ្ចេញមតិថា ពិតជានិយាយបានល្អណាស់ សុខ ពិសី សំខាន់យើងត្រូវចេះស្រឡាញ់ខ្លួនឯងឲ្យបានច្រើនទើបជាការល្អប្រសើរបំផុតពីបងដែលស្រលាញ់ប្អូន សុខ ពិសី ខ្លះទៀតថា លើកទឹកចិត្តខ្ញុំខ្លាំងណាស់ពាក្យនេះ៕


អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?