Connect with us

សេដ្ឋកិច្ច

អាជីវករ អះអាងថា ទំនិញលើទីផ្សារមិនឡើងថ្លៃ​ នៅថ្ងៃសែនក្បាលទឹកនេះ

បានផុស

នៅ

ក្រុមអាជីវករ មមាញឹកខ្លាំងក្នុងការលក់ដូររបស់ខ្លួន ដោយសារមានអតិថិជនច្រើន ជាពិសេសពលរដ្ឋដែលជាប់សែ​ស្រឡាយចិន សម្រុកទិញអីវ៉ាន់ ដើម្បីសែនក្បាលទឹកនៅថ្ងៃទី ១២​ ខែ សីហានេះ។

អាជីវករលើកឡើងថា ទោះជាមានអតិថិជនច្រើន ខុសពីថ្ងៃធម្មតាយ៉ាងណាក្តី ក៏តម្លៃទំនិញគ្រប់មុខនៅដដែល ពោលគឺមិនមានការឡើងថ្លៃនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករនៅផ្សារទួលទំពូង អ្នកស្រី ធី ចិន្តា ដែលជាអ្នកលក់បន្លែនៅផ្សារ បានប្រាប់”កម្ពុជាថ្មី” ថា នៅថ្ងៃមានពិធីបុណ្យទានម្តងៗ លក់ដាច់ខ្លាំង។ ជាក់ស្តែង ដូចជាថ្ងៃនេះជាដើម គឺជាថ្ងៃសែនក្បាលទឹករបស់បងប្អូនខ្មែរ ជាប់សែស្រឡាយចិន នាំគ្នាសែន។ អ្នកស្រី ចិន្តា អះអាងថា បើទោះបីជាមានតម្រូវការច្រើនយ៉ាងណាក៏ដោយ ក៏អ្នកស្រី មិនឆ្លៀតឱកាសដំឡើងថ្លៃទំនិញឡើយ។ ពោលគឺរក្សាតម្លៃដូចថ្ងៃធម្មតា។

ចំណែក អ្នកស្រី វ៉ាន់នី ជាអាជីវករមួយរួបដែរ បានលើកឡើងថា នៅរដូវសែនក្បាលទឹកនេះ នំពងទាលក់​ដាច់ខ្លាំង​ជាងគេ ព្រោះជាគ្រឿងដែលតម្រូវឱ្យមានក្នុងពិសែនក្បាលទឹកនេះ។ អ្នកស្រីបន្ថែមថា នំពងទាទំហំតូច មានតម្លៃ ២០០០រៀល ខ្នាតកណ្តាល ៦០០០រៀល និងនំខ្នាតធំតម្លៃ ១៥០០០រៀល។

អាជីវករមួយរូបទៀត នៅផ្សារទូលទំពូង សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លក់ដាច់ខ្លាំង។ អតិថិជនភាគច្រើន សម្រុកទិញ នាំពងទា មី គុយទាវ សម្រាប់ធ្វើម្ហូបសែនក្បាលទឹក។ មិនខុសពីអាជីវករខាងលើ អ្នកស្រី បានលើកឡើងដូច្នេះថា« ខ្ញុំលក់ដូរទំនិញច្រើនមុខ ហើយទំនិញទាំងអស់ លក់ក្នុងតម្លៃធម្មតា មិនមានការដំឡើងថ្លៃនោះទេ មានន័យថា ខ្ញុំមិនឆ្លៀតឱកាសគេកំពុងត្រូវការ ខ្ញុំឡើងថ្លៃឡើយ»។

ទោះយ៉ាងណា ផ្ទុយពីការលើកឡើងរបស់អជីវករ អ្នកស្រី ផៃ តឿ ជាពលរដ្ឋមួយរូប ជាប់សែស្រឡាយចិន បានអះអាងថា ទំនិញនៅលើទីផ្សារភាគច្រើនឡើងថ្លៃគ្រប់មុខ។ ជាក់ស្តែង អ្នកស្រី លើកឡើងថា ថ្ងៃធម្មតានាំពងទាខ្នាតធំតម្លៃ ១ម៉ឺនរៀល តែថ្ងៃបុណ្យទាន ជាពិសេសថ្ងៃសែនក្បាលទឹកនេះ ឡើងថ្លៃ ១ម៉ឺន ៥ពាន់រៀល ពោលគឺឡើង ៥ពាន់រៀល។ ក្រៅពីនំពងទា អ្នកស្រី បញ្ជាក់ថា ទំនិញដទៃក៏ឡើងដូចគ្នា។

បុណ្យសែនក្បាលទឹក ជាទំនៀមមួយរស់ជនជាតិចិន វៀតណាម។ ប៉ុន្តែមានប្រទេសជាច្រើន នៅអាស៊ីដែល​ប្រារព្ធពិធីនេះ ដោយសារតែមានវត្តមានរបស់ប្រជាជនចិន វៀតណាម ឬប្រជាជនដែលជាប់សាច់ឈាម នឹងជនជាតិទាំងពីរនេះ។ បុណ្យសែនក្បាលទឹក ជាឈ្មោះពិធីបុណ្យដែលប្រជាជនខ្មែរហៅ​សម្គាល់ពិធីបុណ្យ​សែនឱ្យខ្មោច(ខ្មោចដែលអត់ឃ្លាន) ដែលមានអត្ថន័យស្រដៀង នឹងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរដែរ។ ពិធីបុណ្យនេះ ប្រារព្ធឡើងនៅថ្ងៃ ១៥កើត ខែទី ៧របស់ច័ន្ទគតិ ដែលស្ថិតនៅក្នុងខែសីហា ក្នុងប្រតិទិនសុរិយគតិ។ ក្នុងថ្ងៃនេះ ប្រជាជនចិន វៀតណាម និងអ្នកជាប់សែលោហិតចិន ធ្វើការគោរពដូនតា ហើយក៏រៀបចំគ្រឿងសំណែនជាច្រើន​ថ្វាយចំពោះព្រលឹងដែលវង្វេងនៅលើផែនដីនេះ។

ជំនឿ​នៃ​ការ​សែន និង​សំណែន​ត្រូវ​បាន​ធ្វើ​តាម​ការ​ជឿ​ដោយ​រៀង​ៗ​ខ្លួន គ្រួសារ​ខ្លះ​គេ​សែន​ផ្លែ​ឈើ នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់​សែន​បាយ​សម្លរ​ម្តងទៀត​ក៏​សន្មត់​ថា​ចប់ ដោយ​មិន​សែន​ពេល​ល្ងាច​នោះ​ទេ តែ​គ្រួសារ​ខ្លះ​ក៏​សែន​ល្ងាច​ម្តងទៀត​តាម​ជំនឿ និង​ធនធាន​ដែល​ខ្លួន​មាន​។ បន្ទាប់​ពី​ការ​សែន​ព្រែ​ន​រួច​ហើយ គេ​នៅ​មាន​ដុត​បូជា​ក្រដាសសែន​ផ្សេង​ៗ មាន​លុយ មាសប្រាក់ សំលៀក​បំពាក់ និង​គ្រឿង​សែនក្រ​ដាស​ផ្សេង​ៗ​ទៀត មាន​តាំងពី​ប៉ា​ស្ព័​រ វី​សារ សំបុត្រ​យន្តហោះ រថយន្ត ផ្ទះ ។​ល​។ ហើយ​សុំ​ផ្សង​មក​វិញនូវ​ពរ​ជ័យ សុខ​សប្បាយ និង​រកស៊ី​មានបាន​៕ អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៣ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម