សន្តិសុខសង្គម
កម្លាំងអាវុធហត្ថចុះជួយជម្លៀសពលរដ្ឋត្រូវជំនន់ទឹកភ្លៀងជនលិច
រតនគីរី ៖ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំកម្លាំងចុះជួយជម្លៀសប្រជាពលរដ្ឋ ទៅទីទួលមានសុវត្ថិភាព បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគាត់ ដែលរស់នៅតាមដងទន្លេស្រែពក ត្រូវបានជន់លិច ខណៈភ្លៀងធ្លាក់នៅតែបន្តរាល់យប់រាល់ថ្ងៃមិនឈប់នោះ។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទចុះជួយអន្តរាគមន៍សម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់លិច លំនៅឋាននិងជួយដឹកជញ្ជូនសម្ភារទ្រព្យសម្បត្តិ ក៏ដូចជាសត្វពាហនៈរបស់ពួកគាត់ ទៅរកទីទួលសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន កំពុងមមាញឹកក្នុងការដឹកជញ្ជូនទ្រព្យសម្បត្តិ និងទាំងប្រជាពលរដ្ឋផងនោះ លោកក៏បានដាក់បញ្ជាដល់កងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា មិនត្រូវបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់ដោយសារទឹកជំនន់នេះឡើយ។ ត្រូវតែទ្រាំ២៤ម៉ោង លើ ២៤ម៉ោង ជាប់ជាប្រចាំ ព្រមទាំងសម្ភារសង្គ្រោះដូចជាទូកការណូត ប្រេង ឲ្យបានគ្រប់គ្រាន់ ទ្រាំ បង្ការគ្រប់គោលដៅ ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ។
លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងថែរក្សាទ្រព្យសម្បត្តិឲ្យបានល្អ ជាពិសេស គឺកូនចៅតូចៗ ត្រូវតែ
ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះទឹកកំពុងឡើងខ្លាំង អាចនឹងមានហានិភ័យចំពោះពួកគាត់ ម្យ៉ាងវិញទៀត ក៏ត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអាសេរពឹស ព្រមទាំងសុខភាពរបស់ពួកគាត់ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងខេត្តរតនគិរី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់២៤ម៉ោងទាំង ៩ក្រុង. ស្រុក។ ចំណែកកំពស់ទឹកទន្លេស្រែពក ស្រុកលំផាត់ ឡើងដល់ ១២.៦០ ក្នុងកំរិតកំពស់ទឹកប្រកាសអាសន្ន ១២.៥០។ ចំណែកទន្លេសេសាន វើនសៃវិញ កំពស់ទឹក ៥.៣២m ក្នុងកំរិតប្រកាសអាសន្ន ៨.៥០m។ ដូច្នេះ ទន្លេស្រែពក ស្រុកលំផាត់ និងស្រុកកូនមុំ ជន់លិចបណ្ដើរៗហើយ ចំណែកទន្លេសេសាន ពុំទាន់ជន់លិចនៅឡើយទេ៕
ដោយ ៖ វុទ្ធឦសាន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ