សុខភាព
អ្នកមានជំងឺទឹកនោមផ្អែម អាចញ៉ាំម្នាស់បានអត់?
អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ តែងតែតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ ព្រោះការគ្រប់គ្រងកម្រិតជាតិស្ករបានល្អបង្ហាញថា អ្នកជំងឺក៏មានសុខភាពល្អប្រសើ។ ដូច្នេះហើយការគ្រប់គ្រងកម្រិតជាតិស្ករត្រូវផ្ដើមចេញពីការទទួលទានអាហារប្រចាំថ្ងៃ ពិសេសភាគច្រើនត្រូវបង្ខំចិត្ដមើលរំលងប្រភេទអាហារដែលមានជាតិផ្អែមខ្លាំងតែម្ដង។
ចំពោះ ម្ចាស់ជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម មិនត្រឹមតែផ្អែមធម្មតានោះទេ ថែមទាំងផ្អែមខ្លាំងជាប់មាត់ទៀតផង។ នេះជាមូលហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមភាគច្រើនភ័យខ្លាចនឹងញ៉ាំផ្លែឈើមួយនេះ។ ប៉ុន្ដែប្រសិនបើអ្នកជំងឺចង់ញ៉ាំតើគួរធ្វើបែបណា?
ជាក់ស្ដែងណាស់ ម្នាស់គឺជាផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមសំខាន់ៗយ៉ាងច្រើនជំនួយដល់សុខភាពរាងកាយ មានតម្រងនោម បេះដូង ថ្លើម និងពង្រឹងប្រព័ន្ធការពារ ដូចជាប្រភេទ វីតាមីន C ជាដើម។ ក្រៅពិនោះទៀត នៅមានវីតាមីន B ម៉ាញ៉េស្យូម ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ប្រូតេអ៊ីន និងជាតិសរសៃផងដែរ។ លើសពីនេះ ម្នាស់គ្មានជាតិ កូលេស្ដេរ៉ូល ដែលអាចធ្វើឲ្យប៉ះពាល់ដល់ចរន្ដឈាមនោះទេ។
របៀបនៃការញ៉ាំផ្លែម្នាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម
ផ្លែម្នាស់ស្រស់ មានកម្រិតសន្ទស៍ជាតិស្ករ៦៦ (GI) ស្ថិតក្នុងកម្រិតមធ្យម នៃរវង្វាស់ជាតិស្ករក្នុងរបបអាហារ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ ដូច្នេះការទទួលទានម្នាស់ក៏ត្រូវមានការប្រយ័ត្នផងដែរ។
អ្នកជំងឺទឹកនោមផ្អែមប្រភេទ២អាចញ៉ាំម្នាស់ បានក្នុងបរិមាណ ល្មម មិនច្រើនពេក ហើយជាប្រភេទម្នាស់ ដែលនៅស្រស់ មិនមែនជាប្រភេទម្នាស់ ដែលត្រូវបានកែច្នៃ ដូចជា ការច្រកកំប៉ុង ឬដំណាប់ទេ។ ប្រការដែលមិនអាចញ៉ាំម្នាស់កែច្នៃព្រោះផលិតផលអាចត្រូវបានបន្ថែមជាតិស្ករ ឬប្រើសាធាតុគីមីដើម្បីរក្សាគុណភាពជាហេតុប៉ះពាល់ដល់សុខភាព។

លើសពីនេះទៅទៀត អ្នកជំងឺអាចញ៉ាំម្នាស់បានជាមួយអាហារដទៃបាន ដូចជាគ្រាប់ធញ្ញជាតិអាហារដែលមានជាតិសរសៃច្រើន ពិសេសប្រភេទអាហារមានកម្រិតជាតិស្ករទាបមិនបង្កឲ្យជាតិស្ករក្នុងឈាមឡើងបាន៕
ចុចអាន៖អ្នកជំងឺទឹកនោមផ្អែម បាក់ទឹកចិត្ត គួរដោះស្រាយបែបណា?
ចុចអាន៖ជម្ពូ សំបូរសារធាតុចិញ្ចឹមនិងអាហារូបត្ថម្ភ សម្រាប់មនុស្សទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?