Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី​ចាត់ទុក​សកម្មភាព​ប្រមូលផ្ដុំតវ៉ារបស់​អតីតបុគ្គលិកណាហ្គាជាង​ ៩០ នាក់ធ្វើឡើង​ដោយខុសច្បាប់

បានផុស

នៅ

​ក្រុមបាតុករដែលជា ​អតីតបុគ្គលិក ​និងបុគ្គលិកក្រុមហ៊ុនណាហ្គា វើលដ៏ ប្រមាណជា ៩០នាក់ បន្តប្រមូល​ផ្តុំធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេចសុធារសដោយធ្វើដំណើរលើទ្រូងផ្លូវ​ ចាប់​ពីមុខ​ចំណុចផ្សារទំនើបអ៊ីអន១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យបៀលប្រាយ ហើយ​បានបំផ្លាញប៉ារាសជិត២០ផ្ទាំង រហូតមានការប៉ះទង្គិចគ្នាតិចតួចជាមួយសមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅយប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តី​ប្រកាស​ព័ត៌មានមួយ ពាក់ព័ន្ធ ការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏នេះ និងបានអំពាវនាវបញ្ឈប់ធ្វើសកម្មភាពខុសច្បាប់នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

​នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ​បានបង្ហាញថា​នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២​ វេលាម៉ោង ១៤៖០០នាទី ​ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គា វើលដ៏​ ប្រមាណជា ៩០នាក់ បានបន្តមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់​នៅកណ្តាលមហាវិថី​សម្តេច​សុធារស។

​ដូចសព្វមួយដង ក្រោមការរៀបចំផែនការរួចជាស្រេចរបស់ក្រុមមនុស្ស​មួយក្តាប់តូចដែល​នៅពីក្រោយ​ការរៀបចំឈុតឆាកសម្តែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់​មុខមាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមនេះបានបន្តធ្វើសកម្មភាពអាណាធិបតេយ្យ​យ៉ាងគគ្លើនជា​ដដែលៗ។ ជាក់ស្តែងនៅវេលាម៉ោង ១៥៖១៥នាទី ពួកគេបានរៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បីទម្លាក់កំហុសមកលើអាជ្ញាធរអនុវត្តច្បាប់ (ថាបានប្រើអំពើហិង្សាលើបាតុករ)។

ក្រុមនេះក៏បានធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្តការជេរប្រមាថម​កលើមន្រ្តី​សាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញប៉ារាស ធ្វើឱ្យខូចខាតជិត ២០ផ្ទាំង ហើយសមត្ថកិច្ច​នៅតែបន្តស្រាក់ដៃគ្នាធ្វើជាប៉ារាសការពារដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែពួកគេបាន​ប្រើហិង្សាថែមទៀត មកលើសមត្ថកិច្ច រហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួច។ ដូចផែនការដែលបានគ្រោងទុក ក្រុមអគតិមួយក្តាប់តូចបានធ្វើការបង្ហោះ ចែកចាយនូវរូបភាព​ដែលបានចងក្រងទុកជាមុន ក្នុងន័យទម្លាក់កំហុសមកលើសមត្ថកិច្ច។

ចំពោះព្រឹត្តិការណ៍ថ្ងៃនេះ តាមរយៈភស្តុតាងដែលមានស្រាប់នានា អាជ្ញាធរមានសមត្ថកិច្ចនឹងចងក្រងកសាង​សំណុំរឿង​បញ្ជូន​ទៅស្ថាប័នតុលាការ ដើម្បីនាំជនដៃដល់ មកផ្តន្ទាទោស តាមច្បាប់នូវសកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ សាធារណៈ ប្រើអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាប្រមាថមកលើ​មន្រ្តីរាជការកំពុងបំពេញភារកិច្ច។

រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់បន្ថែមទៀតថា រៀងរាល់លើកដែលមានសកម្មភាពធ្វើបាតុ​កម្មខុសច្បាប់របស់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ មិនដែលមាន​ព្រឹត្តិការណ៍កើតទ្បើងដូចថ្ងៃនេះទេ ប្រសិនបើក្រុមបាតុករមិនធ្វើការបុកទម្លុះប៉ារាស និងបង្កអំពើហិង្សា​មកលើសមត្ថកិច្ច។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅតែទទូចសូមធ្វើការអំពាវនាវដល់ក្រុម​បាតុករជាអតីត​បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ មួយចំនួនតូចដែល នៅសេសសល់ សូមបញ្ឈប់​ការធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ រួមទាំងការប្រមូលផ្តុំធ្វើបាតុកម្ម​នៅតាមទីសា​ធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការដោះស្រាយតាមច្បាប់គ្រប់ជាន់ថ្នាក់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជារកឃើញករណីវិជ្ជមានជំងឺកញ្ជ្រឹល ៣៧៥ករណី ក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រុមប្រឹក្សាខេត្តសៀមរាប ចុះធ្វើវេទិកាសាធារណៈនៅស្រុកអង្គរធំ ដើម្បីទទួលសំណូមពរ និងដោះស្រាយជូនពលរដ្ឋ

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង ជួបសំណេះសំណាល និងផ្លាស់ប្តូរយោបល់គ្នាពីឱកាសវិនិយោគក្នុងខេត្តនេះ

ជីវិតកម្សាន្ដ៥៥ នាទីutes មុន

មហាជនរិះគន់ថា ការស្លាប់ Lee Sun Kyun ទាំងមូល បែរកាត់ក្ដីឲ្យជនបង្កជាប់គុកត្រឹម ៣ ឬ ៤ឆ្នាំ

ចរាចរណ៍១ ម៉ោង មុន

ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានជាតិ២១ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម