ព័ត៌មានអន្ដរជាតិ
មិនខុសពី អាមេរិក, ចិន គំរាមឆ្លើយតបសាហាវៗលើ លីទុយអានី ក្រោយក្រុមមន្ត្រីធ្វើដំណើរមក តៃវ៉ាន់
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ប្រទេសចិនបានថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីលីទុយអានីទៅកាន់កោះតៃវ៉ាន់ និងបានប្តេជ្ញាឆ្លើយតបយ៉ាងសាហាវៗលើចំណាត់ការនេះ ដោយសារតែវាជាការប្រមាថចំពោះគោលការណ៍ “ចិនតែមួយ” ។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសរបស់តៃវ៉ាន់បានប្រកាសថា អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទំនាក់ទំនងលីទុយអានី លោកស្រី Agne Vaiciukeviciute បានមកដល់កោះប្រជាធិបតេយ្យមួយនេះ រួមជាមួយនឹងគណៈប្រតិភូ ១១ នាក់ផ្សេងទៀតក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃ ។
ដំណើរទស្សនកិច្ចនេះកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទៅកាន់កោះនេះកាលពីថ្ងៃទី ២ ខែសីហា ដែលជាទង្វើបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង ប៉ុន្តែបែរជាមានការអបអរសាទរពីសំណាក់រដ្ឋាភិបាលទីក្រុង Vilnius របស់លីទុយអានីទៅវិញ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសលីទុយអានីសម្រាប់ការប្រឆាំងជាមួយចិន ហើយវាជាការបំពានដោយចេតនារបស់ពួកគេលើអធិបតេយ្យភាពរបស់ប្រទេសចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន” ។
លោក Wang បានទទូចថា ក្រោមលក្ខខណ្ឌនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងលីទុយអានី, រដ្ឋាភិបាលទីក្រុង Vilnius មានកាតព្វកិច្ចទទួលស្គាល់ទីក្រុងប៉េកាំងជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន និងតៃវ៉ាន់ ពោលមានន័យថា លីទុយអានីមិនអាចបង្កើតទំនាក់ទំនងផ្លូវការ ឬចូលរួមក្នុងទំនាក់ទំនងផ្លូវការណាមួយជាមួយទីក្រុងតៃប៉ិបានទេ ។
ជាចុងក្រោយអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីលីទុយអានីទៅកាន់កោះតៃវ៉ាន់គឺជា “ការបំពានលើជំនឿយ៉ាងធ្ងន់ធ្ងរ ហើយយើងជំរុញអ្នកដែលពាក់ព័ន្ធនៅខាងលីទុយអានីកុំបន្តធ្វើជាកូនអុកនៃ ‘ឯករាជ្យតៃវ៉ាន់’ ក៏ដូចជាប្រឆាំងនឹងរដ្ឋាភិបាលប្រទេសចិន ហើយឈប់បន្តដើរនៅលើផ្លូវខុសទៀតទៅ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅ តៃវ៉ាន់ លោកស្រី Pelosi សរសើរ ចិន ពេញៗមាត់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ