KPT+
បុរសគគ្រិចជាងគេបំផុតលើពិភពលោក មិនងូតទឹកមកជាង ៦០ ឆ្នាំ
មនុស្សយើងខ្ជិលបំផុត គេចមិនងូតទឹកតែមួយថ្ងៃប៉ុណ្ណោះ ព្រោះទ្រាំនឹងភាពស្អុះស្អាប់ក្នុងខ្លួនមិនបានយូរទេ ហើយចង់តែងូតទឹកពេលបែកញើសឲ្យស្រឡះខ្លួន។ ប៉ុន្តែខុសគេអីតែបុរសម្នាក់នេះ មានឈ្មោះថា អាម៉ូ ហាជី (Amou Haji) អាយុ ៨៤ឆ្នាំ ជនជាតិអ៊ីរ៉ង់ គាត់ខ្លាចទឹកណាស់ នេះហើយជាហេតុផលដែលគាត់មិនព្រមងូតទឹកអស់រយៈពេល ៦៥ឆ្នាំ។
លោក អាម៉ូ ហាជីបញ្ជាក់ប្រាប់ថា គាត់នឹងធ្លាក់ខ្លួនឈឺបើសិនជាគាត់ងូតទឹកឬប៉ះសាប៊ូ។ សព្វថ្ងៃបុរសដដែលនេះរស់នៅម្នាក់ឯងនៅក្នុងវាលខ្សាច់ប្រទេសអ៊ីរ៉ង់ ហើយគាត់មិនចង់រស់នៅម្នាក់ឯងទេ គាត់កំពុងតែស្វែងរកដៃគូជីវិត ប៉ុន្តែមិនទាន់ស្ត្រីណាម្នាក់ព្រមរួមរស់នឹងគាត់សោះ។ ណាមួយលោក អាម៉ូ មិនមានផ្ទះត្រឹមត្រូវទៀត គាត់រស់នៅតាមប្រហោងធ្វើពីដីខ្សាច់ក្រៅភូមិឯណោះ បើនិយាយពីម្ហូបអាហារដែលលោកចូលចិត្តវិញ ក៏គគ្រិចមិនចាញ់អ្នកហូបប៉ុន្មានដែរ គាត់ចូលចិត្តសាច់សត្វរលួយ ជាពិសេសសាច់សត្វកាំប្រម៉ា។ មិនត្រឹមតែញ៉ាំអាហារមិនស្អាតទេ លោក អាម៉ូ ថែមទាំងញៀនបារីទៀតផង គាត់បានបារីទាំងនោះមកពីអ្នកភូមិ ជួនកាលគាត់ជក់លាមកសត្វក្រៀមជំនួសថ្នាំក៏មាន។
គាត់ជឿថាការរស់នៅគគ្រិចបែបធម្មជាតិ នឹងជួយឲ្យគាត់មានអាយុវែង ពិតណាស់ លោកអាម៉ូមានអាយុវែងដូចគាត់និយាយមែន។ មកទល់បច្ចុប្បន្ន គាត់នៅតែមិនព្រមងូតទឹកនៅឡើយទេ ចំណែកឯរូបភាពនៅក្នុងបណ្ដាញសង្គមដែលគេថាគាត់ងូតទឹកស្អាតនោះ ក៏មិនមែនជារូបរបស់គាត់ដែរ៕
ប្រែសម្រួល៖ វារី
ចុចអាន៖អត្ថន័យគំនូរបុរាណ ៩ ផ្ទាំងដ៏គួរឲ្យខ្លាច មើលហើយព្រឺសម្បុរខ្ញាក
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់