Connect with us

ព័ត៌មានជាតិ

កម្ពុជា ត្រូវការថវិកាជាង ៤០ លានដុល្លារ ដើម្បីអភិរក្សសត្វដំរីអាស៊ីរយៈពេល ១០ ឆ្នាំខាងមុខ

បានផុស

នៅ

នៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ប្រទេសកម្ពុជាមានតម្រូវការថវិកាប្រមាណជាង ៤០ លានដុល្លារអាមេរិក ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្តកំពង់ធំ និង​អបអរសាទរ​ទិវា​ដំរី​ពិភពលោក នៅ​ថ្ងៃទី​ ១២ ខែសីហា​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា តាម​ការប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈ​ពេល​ ១០ ​ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នៅ​កម្ពុជា គឺ​ត្រូវការ​ថវិកា​ចំនួន ​៤០,៥ ​លាន​ដុល្លារ​អាមេរិក ដែល​គម្រោង​ថវិកា​ទាំងនេះ​រំពឹងថា នឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

​លោក បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន ជាមួយ​អង្គការ​ដៃគូ បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ដោយ​នៅក្នុង​រយៈពេល​ ១០ ​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​ឆ្នាំ​២០២០ ដល់​ឆ្នាំ​ ២០២៩ ដោយបាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន ​៧ ក្នុងនោះ​រួមមាន​ទី​១. ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក​, ទី​២. អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ​, ទី​៣. ពង្រឹង​ការអនុវត្ត​ច្បាប់​, ទី​៤. បង្ការ​មិនឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម​, ទី​៥. បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ និង​មនុស្ស​, ទី​៦. អប់រំ​ផ្សព្វផ្សាយ និង​ទី​៧. សិក្សា​ស្រាវជ្រាវ​និង​តាមដាន​ត្រួតពិនិត្យ​ចំនួន​ដំរី​អាស៊ី​។

​លោក​បាន​បន្តទៀតថា តាមរយៈ​ផែនការ​សកម្មភាព​នេះ ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ បាន​រកឃើញថា ដំរី​ចាប់ផ្តើម​បង្ហាញ​វត្ត​មាននៅ​តំបន់​មួយចំនួន​ឡើងវិញ ​ដូចជា​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ជាដើម​។

គួរ​បញ្ជាក់ថា ​ចំនួន​សត្វ​ដំរី​អាស៊ី​នៅ​កម្ពុជា ត្រូវបាន​ប៉ាន់ប្រមាណ​មាន​ចន្លោះ​ពី​ ៤០០​ ទៅ ៦០០​ ក្បាល នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ និង​ភាគ​ឦ​សាន្ត​។ ចំណែក​ដំរី​ស្រុក​ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​ជាង​ ៧០ ​ក្បាល​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម