Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអគ្គិសនី ឡាវ ប្រឈមបញ្ហាកង្វះថវិកា ព្រោះលក់តម្លៃទាបជាងថ្លៃដើម

បានផុស

នៅ

ក្រុមហ៊ុន​អគ្គិសនី​ឡាវនឹង​បន្ត​ប្រឈមមុខ​​បញ្ហា​ខ្វះ​ដើមទុន ពីព្រោះ​ក្រៅពី​មិនមាន​ទំនប់​វា​រី​អគ្គិសនីដោយ​ផ្ទាល់ខ្លួនហើយ ក្រុមហ៊ុន​នេះ​ត្រូវ​លក់​អគ្គិសនី​ក្នុងតម្លៃទាបជាង​ថ្លៃដើមទៀតផងដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chan Thaboun Suk Aloun អគ្គនាយកក្រុមហ៊ុនអគ្គិសនីឡាវ (EDL) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ដំណើរការអាជីវកម្មរបស់អគ្គិសនីឡាវ នឹងបន្តប្រឈមមុខនឹងបញ្ហាខ្វះដើមទុន ដោយសារតែអគ្គិសនីឡាវមិនមានទំនប់ ឬប្រភពផលិតអគ្គិសនីផ្ទាល់ខ្លួននោះទេ ដូច្នេះត្រូវទិញអគ្គិសនីពីគម្រោងផ្សេងៗដែលជាការវិនិយោគដោយឯកជនឡាវ និងក្រុមហ៊ុនបរទេស ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺធ្វើយ៉ាងណាត្រូវគ្រប់គ្រងតម្លៃអគ្គិសនីឲ្យនៅកម្រិតដែលប៉ះពាល់តិចបំផុតតាមដែលអាចធ្វើទៅបានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះហើយទើបធ្វើឲ្យឡាវចាំបាច់ត្រូវលក់អគ្គិសនីក្នុងតម្លៃទាបជាងថ្លៃដើមជាក់ស្តែង និងជាហេតុបណ្តាលឲ្យខ្វះដើមទុនយ៉ាងដូច្នេះ ។

លោក Chan Thaboun និយាយថា “ប្រាក់ចំណូលស្ទើរតែ ៩៩ ភាគរយបស់អគ្គិសនីឡាវបានមកពីការលក់អគ្គិសនី ។ ចំណែក​ការ​ចំណាយរបស់អគ្គិសនី សង្គម​យល់​ថា ប្រទេស​ឡាវ​មាន​ទំនប់ផលិតអគ្គិសនីរហូតដល់ជាង ១០០ ជាប្រភពអគ្គិសនីរបស់​អាស៊ាន ហេតុអ្វីបានជាតម្លៃអគ្គិសនីលក់ថ្លៃម្លេះ? តាមពិតទៅ គឺថាអគ្គិសនីឡាវមិនមានទំនប់វារីអគ្គិសនីផ្ទាល់ខ្លួនទេនាពេលបច្ចុប្បន្ននេះ ។ យើង​បាន​ទិញ​អគ្គិសនី​ពី​ទំនប់​ផ្សេងៗ​រួច​លក់​បន្ត ថ្លៃ​ទិញ​ និង​ប្រាក់​ចំណូល​ពី​ការ​លក់​អគ្គិសនី​មិន​អាចទូទាត់គ្នា​បាន​ទេ ហើយកន្លងមក​រដ្ឋាភិបាល​តែង​តែ​រក្សា​តម្លៃ​អគ្គិសនីឲ្យនៅ​ទាប“

ទន្ទឹមគ្នានេះ ក្រុមហ៊ុនអគ្គិសនីឡាវក៏ត្រូវប្រឈមមុខនឹងបញ្ហាកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរផងដែរ ដែលភាគច្រើនបណ្តាលមកពីបន្ទុកបំណុលខ្ពស់ គួបផ្សំនឹងកង្វះដើមទុនពីដំណើរការអាជីវកម្មជាបន្តបន្ទាប់ ដោយសារប្រសិទ្ធភាពនៃការគ្រប់គ្រងទាប ដែលធ្វើឲ្យអគ្គិសនីឡាវមានបន្ទុកបំណុលជាង ២,០០០ លានដុល្លារនាពេលបច្ចុប្បន្ន ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ VOA Lao

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម