ជីវិតកម្សាន្ដ
កាន់គ្រីស្ទាន ២៥ ឆ្នាំ ពេជ្រ សោភា ប្រាប់មូលហេតុធ្វើសប្បុរសធម៌ មិនដែលចែកចាយលើបណ្ដាញសង្គម
កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា កន្លងមកធ្លាប់បានធ្វើកម្មវិធីសប្បុរសធ៌មជាច្រើនម កហើយដូចជាសាងសង់សាលារៀននៅតំបន់ដាច់ស្រយ៉ាល,ជីកអណ្ដូងទឹកនិងជីកស្រះដើម្បីឲ្យពល រដ្ឋបានប្រើប្រាស់ទឹកនៅតំបន់ជាប់ទល់ដែនវៀត ណាមជាដើមដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារតែនាងកម្រនឹងឃើញមានការចែកចាយនៅលើបណ្ដាញសង្គមណាស់។
អ្វីដែលគូរឲ្យកត់សម្គាល់កាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២២នេះអ្នកនាង ពេជ្រ សោភា បែជាលេចមុខនៅកម្មវិធីមួយដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រីស្ទានខ្មែរដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំ ពេញ(គ្រីស្ទាន)ស្ថិតនៅសង្កាត់បឹងកេងកង២ខណ្ឌចំការមនក្រុងភ្នំពេញ។
ផ្តល់សម្ភាសន៍តាមរយ:បណ្តាញសង្គមហ្វេសប៊ុកទាក់ទងហេតុអ្វីធ្វើសប្បុរសធម៌ជាច្រើនលើកមិន សូវឃើញបង្ហោះសកម្មភាពតាមបណ្ដាះសង្គមនិងការលេចមុខក្នុងការសម្ពោធព្រះគម្ពីរប៊ីបត្រូវបានតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ឆ្លើយថា ជីវិតនាងជាគ្រីស្ទបរិស័ទ(ប្រូតេស្ដង់) ពោរពេញទៅដោយក្ដីស្រលាញ់ពិតប្រាកដ មិនទាមទារការតបស្នងអ្វីឡើយ។
អ្នកនាងពេជ្រ សោភា បន្ថែមថា អ្នកនាងបង្កើតក្ដីស្រលាញ់ព្រោះជាគ្រីស្ទានហើយនឹងជួយអ្នកខ្វះខាត អ្នកក្រដោយអត់ចង់បានសំណង។ នាងថា ដោយសារតែជាគ្រីស្ទាននេះហើយទើបក្ដីស្រលាញ់ល្អឬអាក្រក់ និងមានអ្នកខ្លះស្អប់នាងជាដើមគឺនាងមិនតបតបនោះទេ។
ពេជ្រ សោភា ប្រកាន់ទស្សនៈថា ”ទ្រព្យដែលមានតម្លៃបំផុតក្នុងជីវិតម្នាក់ៗគឺក្ដីស្រលា ញ់”។ស្ទើតែជារៀងរាល់ថ្ងៃអាទិត្យនាងជួបជុំជាមួយគ្រីស្ទបរិស័ទផ្សេងទៀតបម្រើព្រះចែករំលែកក្ដីស្រ លាញ់។
ពេជ្រ សោភា និយាយទៀតថានៅពេលដែលធ្វើកា រអធិដ្ឋានទៅព្រះយើងនឹងបាននូវអ្វីដែលចង់បាន ហើយទាល់តែគ្រីស្ទាននិងធ្លាប់សាកទើបបានដឹង។តារាវ័យ៣៩ឆ្នាំរូបនេះសង្កត់ថា”សន្ដិភាពផ្លូវចិត្តអ ត់ត្រូវតែបង្ហាញអ្វីដែលអស្ចារ្យ មានផ្លូវចិត្តគឺសុខ ព្រោះពួកយើងមានព្រះ” ហើយគ្រីស្ទាន(រស់ដើម្បីក្ដីស្រលាញ់”។ក្រៅពីជាគ្រីស្ទាននោះពេជ្រ សោភា ថានាងគ្មានតួនាទីអ្វីនៅថ្ងៃសម្ពោធព្រះគម្ពីប៊ីបនោះ ទេតែគម្ពីបើកថ្មីនោះគឺដើម្បីបម្រើរព្រះដោយក្ដីស្រ លាញ់ស្អាតស្អំ បរិសុទ្ធ។
គូរបញ្ជាក់ថាពេជ្រ សោភា បានក្លាយជាគ្រីស្ទានបរិស័ទ(ប្រូតេស្ដង់)រយៈពេល២៥ឆ្នាំ(១៩៩៧-២០២ ២)មកហើយ ស្របពេលដែលនៅថ្ងៃសម្ពោធព្រះគម្ពីរប៊ីប ក្រៅពីរូបនាងគេក៏ឃើញជនល្បីល្បាញផ្សេងៗទៀតចូលរួមជាមួយគ្រីស្ទបរិស័ទរាប់ពាន់នាក់ឯណោះ។ មហាជនកត់សម្គាល់ថា ក្រៅពីតារាចម្រៀងល្បីល្បាញពេជ្រ សោភា ដែលជាគ្រីស្ទាន នោះតារាចម្រៀងខេម ក៏ជាគ្រីស្ទានម្នាក់ដូចនាងផងដែរ ខណៈដែលថ្មីៗនេះគេឃើញតារាសម្ដែងលោករតនៈ ពិសិដ្ឋ ក៏ចូលរួមសម្ពោធព្រះគម្ពីប៊ីបជាមួយសោភា ដោយទឹកមុខយ៉ាងរីករាយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ