Connect with us

KPT+

ស្ត្រី ដែល​អាចបង្កើត​ម៉ាក​យីហោ​ដោយ​ជោគជ័យ ទាំង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​

បានផុស

នៅ

ស្ថាបនិក Zakia Blain ដែលជា​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​នៃ FBF ជា​ម៉ាក​សំលៀកបំពាក់​និង​ម៉ូដ​ដ៏​ពេញនិយម នៅពេល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ Chiari Malformation នៅ​អាយុ ៣០ ឆ្នាំ ជីវិត​របស់​នាង​ក៏​ចាប់ផ្ដើម​ផ្លាស់ប្ដូរ ។ ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ផ្លាស់ប្ដូរ​របៀប​រស់នៅរ​បស់ Blain ហើយ​គ្រូពេទ្យ​ប្រាប់​ថា នាង​មិន​អាច​ហាត់ប្រាណ​បាន​ទៀត​ទេ រហូត​នាង​សម្រេចចិត្ត​ចាប់ផ្ដើម​ដំណើរការ​សុខភាព​ខ្លួនឯង​។​

​នា​ថ្ងៃ​មួយ​ពេល​កំពុង​ដើរ មិត្តភ័ក្ដិ​របស់​នាង​បាន​និយាយ​ថា ” FCKBeingFat ” ។ គំនិត​នៃ​ការ​បំផុស​បាន​ធ្វើ​ឲ្យ​នាង​យកពាក្យ​នេះ​ទៅ​បោះពុម្ព​លើ​អាវយឺត​។ ជា​រឿង​គួរ​ភ្ញាក់ផ្អើល​នាង​ក៏​ចាប់ផ្ដើម​មានតែ​រឿង​រីករាយ​ថ្មីៗ​ដោយ​បាន​បាត់បង់​គីឡូ​អស់​ជាង​២៧​។​

​បន្ទាប់ពី​រឿងនេះ ក៏បាន​ជំរុញ​នាង​ឲ្យ​ចាប់ផ្ដើម​ការប្រកួតប្រជែង​សម្រក​ទម្ងន់​តាម​អ៊ីនធឺណិត “ FCKBeingFat” ដែល​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​។ “ ខ្ញុំ​ចង់​ជួយ​មនុស្ស​ដែល​ធ្លាប់​មានរឿង​ដូច​ខ្ញុំ​ដែរ​។ ខ្ញុំ​ក៏​ចង់​ជួយ​មនុស្ស​ឲ្យ​មាន​ភាព​សកម្ម​នៅក្នុង​សុខភាព​របស់​ពួកគេ​ដែរ​។ ជំងឺ​ខួរក្បាល​របស់ខ្ញុំ​មិនមាន​អ្វីដែល​ទាក់ទង​នឹង​ទម្ងន់​របស់ខ្ញុំ​ទេ​។ ប៉ុន្តែ​ខ្ញុំ​ឈប់​ប្រើ​ថ្នាំ​ដោយ​ពិនិត្យ​របប​អាហារ​និង​ការធ្វើ​លំ​ហាត់ប្រាណ​។ ការរស់នៅ​ជាមួយ​ភាព​ពិការ​មិនបាន​ធ្វើ​ធ្វើ​ឲ្យ​យើង​ចេញពី​ការធ្វើ​អាជីវកម្ម​ទេ​” ។ ក្នុងនាម​ជា​អ្នកជំនួញ Blain ដឹង​ច្បាស់​ពី​ឥទ្ធិពល​ខ្លួនឯង​ច្បាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភ្លាមៗ​បន្ទាប់ពី​បើក​ដំណើរការ​អាវយឺត FBF នាង​បាន​ចាប់ផ្ដើម​រីកចម្រើន​យ៉ាងខ្លាំង​។ ចំណុច​ខ្ពស់បំផុត​នៃ​បទពិសោធន៍​ដោយ​គ្មាន​ប្រវត្តិ​អាជីវកម្ម​ផ្លូវការ បាន​ជំរុញ​ឲ្យ​នាង​បង្កើត​គំរូ​សម្រាប់​អាជីវកម្ម​ជុំវិញ​បញ្ហា​ខួរក្បាល​របស់​នាង​។ Blain និយាយ​ថា បង្កើត​យុទ្ធសាស្ត្រ​សម្រាប់ FBF ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្ដល់​អាទិភាព​ដល់​សុខភាព​ខ្លួនឯង​ពេលធ្វើ​ជំនួញ​។​

​ក្នុង​ឆ្នាំ ២០១២ Blain បានចាប់ផ្ដើម​បង្កើតជា​ផ្លូវការ​នូវ FBF (F-k Being Fat) ដោយ​នាំយកមក​ជាមួយ​វិធីសាស្ត្រ​ទម្លាក់​ចូល​។ “ វិធីសាស្ត្រ​ទម្លាក់​ចូល​គឺជា​ពេលដែល​យើង​មាន​ផលិតផល ហើយ​យើង​បង្កើត​នូវ​ការប្រមើលមើល (​បញ្ចេញ​) ហើយ​អាច​ប្រើ​បាន​សម្រាប់​ពេលវេលា​កំណត់​និង​បរិមាណ​មានកំណត់​។ យុទ្ធសាស្ត្រ​នេះ​បានធ្វើ​ឲ្យ FBF លេចធ្លោ រួមទាំង​ជួយ​នាង​បាន​ស្វែងយល់​បន្ថែម​អំពី​អតិថិជន​តាមរយៈ​ការចូលរួម​របស់​ទស្ស​និក​ជន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

Blain បាន​ប្រើការ​យល់ឃើញ​របស់​អតិថិជន​ដើម្បី​ផ្ដល់​ជា​គំនិត​ដល់​ផលិតផល​ថ្មីៗ​។ ក្នុង​ឆ្នាំ ២០១៦ បន្ទាប់ពី​ទទួលបាន​ការចាប់អារម្មណ៍​ពី​មនុស្ស​រាប់រយ​នាក់​នៅពេល​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ម៉ាក Miraclesuit ថ្មី​របស់​នាង​ដែល​បានធ្វើការ​ស្រាវជ្រាវ និង​មើល​ពី​របៀប​ដែល​នាង​អាចធ្វើ​ឲ្យ​ជំនួញ​រីកលូតលាស់​បានជា​មួយ​នឹង​សំលៀកបំពាក់​របស់​នាង​ផ្ទាល់​។​

​ក្នុង​ឆ្នាំ ២០១៧ FBF ត្រូវបាន​បង្កើតឡើង​តាម​អ៊ីនធឺណិត​ក្នុង​ទំហំ ៥ គុណ ដែល​ធ្វើ​ឲ្យ​ម៉ាក​នេះ​ក្លាយជា​ម៉ាក​សំលៀកបំពាក់​ដែលមាន​ច្រើន​បំផុត​នៅពេលនោះ ហើយ​គុណភាព​នៃ​ផលិតផល​និង​ការលក់​បាន ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឈានដល់​ចំណុចកំពូល​ថ្មី​។​

​សព្វថ្ងៃ​ឧស្សាហកម្ម​សំលៀកបំពាក់​ធ្វើ​ពី​ក្រណាត់​មានតម្លៃ ៨៣ ពាន់​លាន​ដុល្លារ​។ នៅពេលដែល​នាង​និង​ក្រុមការងារ​បន្ត​កសាង​ក្រុមហ៊ុន​ពួកគេ និង​បាន​បង្កើត​ឱកាស​សម្រាប់​សមាជិក​ស​ហគ​មន៍ FBF រកលុយ​តាមរយៈ​កម្មវិធី​របស់​ឯកអគ្គរដ្ឋទូត​។ រហូតមកដល់​បច្ចុប្បន្ន FBF បាន​ចំណាយ​ប្រា​ក់ជាង ៣២.០០០ ដុល្លារ​៕

ប្រែ​សម្រួល ​៖ សាង ស្រី​ល័​ក្ខ​

ប្រភព​៖forbes

ចុចអាន៖សហគ្រិន​ស្ត្រី​វ័យក្មេង​៥​រូប​ដ៏​លេចធ្លោ​ក្នុង​វិស័យ​ជំនួញ​ថៃ​

ចុចអាន៖ទិដ្ឋភាពចម្លែកមិនគួរឱ្យជឿ នៃសាលារៀនចំនួន​ ៥ មើលហើយ​ជក់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម