Connect with us

កីឡា

ជម្រើសជាតិនារីកម្ពុជា អាចចេញទៅហ្វឹកហាត់នៅចិនរយៈពេលយូរ ដើម្បីត្រៀមស៊ីហ្គេម ២០២៣

បានផុស

នៅ

មានការលេចឮដំណឹងថ្មីៗនេះមកថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រោងចេញទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេស​ចិន ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​នេះ​ក៏បាន​បញ្ជាក់​ទៀតផង​ដែ​រថា គឺ​គ្រោង​នឹង​ចាក​ចេញទៅ​ប្រទេស​ចិន​នៅ​អំឡុង​ខែសីហា ឆ្នាំ​ ២០២២​ នេះ​ផ្ទាល់​តែម្ដង ហើយនឹង​ប្រើ​រយៈពេល​ហ្វឹកហាត់​នៅ​ទីនោះ ៣​ ខែ ឬ​លើស​នេះ ដោយមាន​កីឡាការិនី គ្រូបង្វឹក និង​ក្រុមការងារ​ជាច្រើន​នាក់​។ ក្រៅពីនេះ​ក៏មាន​ដំណឹង​ថា លើសពី​ការហ្វឹកហាត់​ ក៏មាន​ការប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ផងដែរ​។​

​នេះ​ជាការ​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​លើកដំបូង​ សម្រាប់​ជម្រើសជាតិ​នារី​កម្ពុជា ចាប់តាំងពី ត្រូវបាន​បង្កើតឱ្យមាន​ឡើង​ក្នុង​ឆ្នាំ​ ២០១៨​។

​សូមបញ្ជាក់ថា ប្រភេទ​កីឡាបាល់ទាត់ វិញ្ញាសា​នារី ក៏​នឹងមាន​នៅក្នុង​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ ខណៈ​នារី​កម្ពុជា ក៏​ទើបតែ​បាន​ចូលរួម​លើកដំបូង​ក្នុង​ស៊ី​ហ្គេម លើក​ទី ​៣១ ឆ្នាំ​ ២០២១ (​លើក​មក​ឆ្នាំ​ ២០២២) នៅ​ប្រទេស​វៀតណាម ថ្មីៗ​នេះ​ផងដែរ បើទោះបីជា​ពុំទាន់​ទទួលបាន​លទ្ធផល​ល្អ​ក៏ដោយ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម