Connect with us

សន្តិសុខសង្គម

ធ្លាយរឿងមេបង្ក្រាបគ្រឿងញៀនស្រុកទ្រាំង ដោះលែងជនល្មើស ថ្នូរនឹងលុយ ១ ០០០ ដុល្លារ

បានផុស

នៅ

បែកធ្លាយលោក ប៉ាត ម៉ាត មេបង្ក្រាបគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ខេត្តតាកែវ បានយកលុយ ១ ០០០ ដុល្លារអាមេរិក ពីគ្រួសារជនសង្ស័យ ជាថ្នូរនឹងការដោះលែងវិញ។

ជនសង្ស័យ ២នាក់ ត្រូវបានឃាត់ខ្លួននៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៤និង០០នាទី ដោយកម្លាំងប្រចាំការនៅគោលដៅគល់ស្ពានខាងលិចភ្នំសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ក្នុងនោះជនសង្ស័យម្នាក់មានដីកាតាមចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពច្បាស់ការមួយបានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានស្គាល់ឈ្មោះ ឡុង ហាក់ ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ មានដីកាតាមចាប់ខ្លួនពាក់ព័ន្ធ និងគ្រឿងញៀនខុសច្បាប់។ ដោយឡែកជនសង្ស័យម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះមិនមានជាប់ពាក់ព័ន្ធ សមត្ថកិច្ចក៏បានដោះលែងវិញភ្លាមៗ។ប្រភពដដែលបានបន្តទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យ ប្រពន្ធគាត់បានរត់រកលុយអ្នកជិតខាងទាំងយប់យកទៅឱ្យលោក ប៉ាត ម៉ាត អធិការរងទទួលបន្ទុកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីដោះលែងប្តីខ្លួនមកផ្ទះវិញ។ 

ក្រុមការងារ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ប៉ាត ម៉ាត មេបង្ក្រាបគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានទេ។ ប៉ុន្តែបើតាមលោក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង បានឱ្យដឹងនៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាមរយៈការហៅទូរសព្ទថា កម្លាំងប្រចាំការគោលដៅគល់ស្ពាន ខាងលិចភ្នំសន្លុង ស្រុកទ្រាំង ពិតជាបានចាប់ឃាត់ខ្លួនជនសង្ស័យ ២ នាក់មែន នៅយប់ថ្ងៃទី១២ តែចាប់ច្រឡំ មិនមែនជនសង្ស័យ ឈ្មោះ ឡុង ហាក់ ដែលមានដីកាតាមចាប់ខ្លួននោះទេ ហើយក៏បិទទូរសព្ទទៅ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម