KPT+
ទម្លាប់ទាំង ៦ របស់យុវវ័យ នាំឲ្យមានការសោកស្ដាយពេលចាស់ទៅ
ទម្លាប់គឺជាអ្វីដែលក្លាយទៅជាទំនោរ ព្រោះត្រូវបានធ្វើម្តងហើយម្តងទៀតក្នុងជីវិតប្រចាំថ្ងៃ។ ក្នុងជីវិត មានទម្លាប់ពីរដែលលេចឡើងក្នុងបុគ្គលម្នាក់ៗ គឺទម្លាប់ល្អ និងទម្លាប់អាក្រក់។
នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីទម្លាប់ដែលបានភ្ជាប់មកតាំងពីក្មេង ប៉ុន្តែតាមពិត វាមានផលប៉ះពាល់អាក្រក់ដល់ការរស់រានមានជីវិតនាពេលអនាគត។ ដូចដែលយើងដឹងស្រាប់ហើយថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាដំណើរការលឿនណាស់។ ឥទ្ធិពលនៃសកលភាវូបនីយកម្ម ក៏បានជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃជីវិតផងដែរ។ នេះគឺជាសារៈសំខាន់នៃការរក្សាទម្លាប់ ដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងពិភពលោកដែលទំនេរពេក។ ខាងក្រោម ជាទម្លាប់មួយចំនួនរបស់យុវវ័យ ដែលអាចធ្វើឲ្យមានការសោកស្ដាយពេលចាស់ទៅ។
១ ចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក
ផលប៉ះពាល់មួយនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលយើងអាចមានអារម្មណ៍ គឺអត្ថិភាពនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ។ សព្វថ្ងៃនេះ ស្ទើរតែគ្រប់គ្នាមានគណនីនៅលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Instagram, Twitter, TikTok ជាដើម។ តាមពិតមិនមានអ្វីខុស ជាមួយការលេងប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ គ្រាន់តែថាយើងមិនគួរចំណាយពេលយូរពេកដើម្បីស្វែងយល់ពីវានោះទេ។ ប្រសិនបើយើងចំណាយពេលច្រើន ក្នុងការលេងប្រព័ន្ធផ្សព្វផ្សាយសង្គម នោះយើងក៏នឹងបាត់បង់ពេលវេលាខ្លះ ដើម្បីធ្វើរឿងដែលមានផលិតភាពផងដែរ។ ភាពជោគជ័យ មិនមែនជាកម្មសិទ្ធិរបស់អ្នកដែលអង្គុយលេងប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ ប៉ុន្តែសម្រាប់អ្នកដែលចាប់ផ្តើមធ្វើការ និងធ្វើឲ្យមានការរីកចម្រើនក្នុងជីវិត។
២ កម្រមានទំនាក់ទំនងសង្គម
ក្នុងនាមជាសង្គមដែលត្រូវការមនុស្សផ្សេងទៀត ដើម្បីរស់រានមានជីវិត មនុស្សត្រូវការទំនាក់ទំនងគ្នាទៅវិញទៅមក អន្តរកម្មរវាងមនុស្ស ឬក៏អាចហៅថាសង្គមភាវូបនីយកម្ម គឺមានឥទ្ធិពលខ្លាំងណាស់សម្រាប់ជីវិត។ ជំនាញទំនាក់ទំនងសង្គមល្អ នឹងនាំអ្នកទៅកាន់ជីវិតហ៊ុំព័ទ្ធដោយមនុស្សជាច្រើន។ មនុស្សកាន់តែច្រើនដែលអ្នកស្គាល់ ទំនាក់ទំនងកាន់តែច្រើន អ្នកអាចទទួលបាន។
៣ គិតច្រើនញឹកញាប់ពេក
ជំងឺរបស់យុវវ័យសម័យនេះ គឺជាអារម្មណ៍នៃការគិតច្រើនដែលពេលខ្លះហួសកម្រិតសមហេតុផល។ ជារឿយៗការគិតច្រើននឹងធ្វើឲ្យជីវិតអ្នកមានបន្ទុក។ ជាមួយនឹងបន្ទុកនេះ ដែលអ្នកគិត នឹងធ្វើឲ្យអ្នកគ្មានបំណងចង់ទៅមុខទេ។ យុវជនជាច្រើន តែងតែមានអារម្មណ៍អន់ខ្សោយ នៅពេលដែលពួកគេឃើញក្មេងៗអាយុដំណាលគេ ជោគជ័យជាង ល្អជាងខ្លួន។ ពួកគេនឹងមានអារម្មណ៍សោកសៅ ហើយបញ្ចប់ដោយការប្រៀបធៀបខ្លួនឯងទៅនឹងខ្លួនឯង។ យ៉ាងណាមិញ មនុស្សគ្រប់រូបមានពេលវេលាផ្ទាល់ខ្លួន ដើម្បីទទួលបានជោគជ័យ។ ដូច្នេះ ចូរចាប់ផ្តើមធ្វើសកម្មភាព ហើយបញ្ឈប់ការគិតច្រើនរបស់អ្នក។
៤ ខ្ជិលអានសៀវភៅ
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសគ្រាអាសន្នផ្នែកអក្ខរកម្ម។ ប្រជាពលរដ្ឋភាគច្រើន មិនសូវចូលចិត្តអានសៀវភៅ រួមទាំងយុវជនផងដែរ។ ទោះបីជាសកម្មភាពនៃការអានសៀវភៅ មានអត្ថប្រយោជន៍ជាច្រើនដែលអ្នកអាចមានអារម្មណ៍ដោយផ្ទាល់ នោះគឺការបង្កើនបទពិសោធន៍ និងចំណេះដឹង។ អ្នកដែលចូលចិត្តអានសៀវភៅ នឹងខុសពីអ្នកមិនដែលអាន។ ទស្សនៈ និងផ្នត់គំនិតរវាងអ្នកទាំងពីរ នឹ មើលទៅខុសគ្នាខ្លាំង ជាធម្មតា អ្នកដែលចូលចិត្តអានមានខួរក្បាលឆ្លាតជាងមុន ដើម្បីអនាគតរបស់ពួកគេកាន់តែមានសុវត្ថិភាព។
៥ ខ្ជិលហាត់ប្រាណ
លំហាត់ប្រាណគឺជាទម្លាប់មួយ ដែលមានឥទ្ធិពលយូរអង្វែង។ មិនត្រឹមតែសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ ការធ្វើលំហាត់ប្រាណ ក៏ត្រូវបានបញ្ជាក់ថា អាចបង្កើនភាពឆ្លាតវៃរបស់ខួរក្បាលផងដែរ។ តាមរយៈការធ្វើលំហាត់ប្រាណ ខួរក្បាល និងរាងកាយរបស់អ្នក នឹងផ្តល់នូវការរំញោចដ៏ល្អ មិនចាំបាច់ហាត់ប្រាណធ្ងន់ និងថ្លៃទេ ព្រោះគ្រាន់តែរត់ពេលព្រឹកគឺគ្រប់គ្រាន់ហើយ។ អ្នកក៏អាចធ្វើការហាត់ប្រាណជាមួយអ្នកបង្រៀន ដែលអ្នកអាចរកបាននៅលើ YouTube ផងដែរ។
៦ មិនបានរៀបចំផែនការសម្រាប់អនាគត
យុវជនជាច្រើន បានជ្រកកោននៅក្នុងឃ្លា ‘រីករាយនឹងជីវិតយុវវ័យ’ ពួកគេសម្រាកក្នុងជីវិតច្រើន ជាងនាំខ្លួនគេទៅរកភាពឈឺខ្លួន។ ការរីករាយនឹងយុវវ័យមិនខុសទេ តែការសប្បាយហួសហេតុលែងគិតអនាគត គឺជារឿងខុស។ អ្វីដែលយុវជនគួរធ្វើ គឺរៀបចំផែនការសម្រាប់ជីវិតអនាគត។ ប្រើយុវវ័យរបស់អ្នក សម្រាប់អ្វីដែលមានប្រយោជន៍។ អនាគតល្អគឺជាអនាគតដែលបានរៀបចំជាយូរមកហើយ។ ដើម្បីសម្រេចបានអនាគតល្អ អ្នកក៏ត្រូវបង្កើតទម្លាប់ល្អផងដែរ។
យើងខ្ញុំសង្ឃឹមថា អត្ថបទនេះអាចធ្វើឲ្យអ្នកដឹងកាន់តែច្រើន ហើយមិនធ្វើឲ្យយស្តាយក្រោយពេលចាស់នោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan