កីឡា
ម្ចាស់ក្លិប Man Utd បានកំណត់តម្លៃលក់រួចហើយ ខណៈលទ្ធផលកាន់តែអាក្រក់ទៅៗ
ម្ចាស់ក្លិប Manchester United លោក Glazers កំពុងប្រឈមមុខនឹងការអំពាវនាវជាថ្មី ដើម្បីលក់ក្លិប បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍លើក្លិប Brentford។

Manchester United បានយកឈ្នះ Brentford ទាំងក្នុងដី និងក្រៅដី កាលពីរដូវកាលមុន ប៉ុន្តែមិនអាចកើតឡើងម្តងទៀតទេកាលពីយប់ថ្ងៃសៅរ៍ ក្រោយពីគ្រាប់បាល់របស់កីឡាករ ៤ រូប Josh Dasilva, Mathias Jensen, Ben Mee និង Bryan Mbeumo ជួយឱ្យក្រុមម្ចាស់ផ្ទះទទួលបាន ៣ ពិន្ទុដំបូងនៅ Premier League រដូវកាលនេះ។
វាជាថ្ងៃដ៏គួរឲ្យរន្ធត់មួយសម្រាប់បិសាចក្រហម ដោយពេលនេះ លោក Glazers ប្រឈមនឹងការអំពាវនាវជាថ្មី ក្រោយការបរាជ័យ។ សារព័ត៌មាន The Mirror បានលាតត្រដាងកាលពីឆ្នាំមុនថា Glazers នឹងលក់ក្លិបបិសាចក្រហម ប៉ុន្ដែគឺមិនក្រោមតម្លៃ ៤ ពាន់លានដុល្លារឡើយ។ នេះត្រូវបានគេនិយាយថាជាតម្លៃអប្បបរមារបស់ពួកគេ។

The Glazers គិតថាតម្លៃរបស់ Man Utd គឺសមហេតុផលដោយសារតែក្លិប កេរ្តិ៍ឈ្មោះរបស់ក្លិប និងអំណាចទាញផលពាណិជ្ជកម្មដែលអនុញ្ញាតឱ្យពួកគេបន្តធានានូវកិច្ចព្រមព្រៀងឧបត្ថម្ភដែលមានទំហំទឹកប្រាក់ធំ’ ទោះបីជាបិសាចក្រហម មិនអាចឈ្នះពានរង្វាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែពួកគេនៅតែមានប្រជាប្រិយភាពនៅជុំវិញពិភពលោក។
ខណៈនេះក៏មានដំណឹងថា អតីតនាយកប្រតិបត្តិក្លិប Manchester United លោក Michael Knighton កំពុងរៀបចំការដេញថ្លៃទិញយក ក្លិបបិសាចក្រហម។ ប៉ុន្តែជាមួយនឹង Knighton បង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញ United វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថាតើការដាក់សំណើនឹងត្រូវតាមការចង់បានបស់ Glazers ដែរឬទេ៕
ប្រភព៖ express.co.uk
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច