Connect with us

ជីវិតកម្សាន្ដ

គ្រូបង្រៀនឥណ្ឌា គំរាមធ្វើបាបសិស្សស្រីម្នាក់ដែលជាអ្នកគាំទ្រក្រុម BTS

បានផុស

នៅ

សកម្មភាពគ្រូ​បង្រៀនជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវបានអ្នកនិយមលេងអ៊ីនធរណិត​លើកមកនិយាយយ៉ាងក្ដៅគគុកពេញបណ្ដាញសង្គម ក្រោយពេលគាត់​ប្រើ​ពាក្យ​សម្ដីបំពាន​លើ​ក្មេង​ស្រីម្នាក់នៅក្នុង​ថ្នាក់របស់គាត់ ដែលជាអ្នកគាំទ្រដល់​ក្រុមចម្រៀងបុរស BTS ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Siddhartha Misra ជាគ្រូបង្រៀនម្នាក់មកពីវេទិកាអប់រំដែលមានឈ្មោះថា Physicswallah ត្រូវបានគេកាត់យកវីដេអូមួយដែលគាត់ប្រើពាក្យមិនសមរម្យ ដោយគំរាមកំហែងហឹង្សាដល់សិស្សរបស់គាត់នៅក្នុងថ្នាក់និម្មិត។

នៅក្នុងវីដេអូឃ្លីប គាត់និយាយថា “បើឯងមិនមែនជាស្រីទេ ខ្ញុំនឹងចាប់កអាវរបស់ឯង ហើយទះកំផ្លៀងឯងមិនខាន។ ខ្ញុំនឹងទះ​​ឯងឱ្យ​ហើមថ្ពាល់ និងឈាមច្រមុះ ​​មិន​ឱ្យឯងអាច​និយាយ​ពាក្យថា BST បានទេ”។

យោងតាមសម្ដីសិស្សម្នាក់ដែលបានចូលរៀនក្នុងថ្នាក់និម្មិតនេះដែរ បានឱ្យដឹងថា មូលហេតុដែលនាំលោកគ្រូ Siddhartha Misra ខឹងសម្បារយ៉ាងខ្លាំង ព្រោះសិស្សម្នាក់នោះបានបង្ហោះសារជជែកគ្នាអំពីក្រុមចម្រៀងកូរ៉េ BTS និងបន្តធ្វើការ Live ជជែកគ្នាបន្ថែមទៀតពីក្រុមនេះ ហើយមិនយកចិត្តទុកដាក់រៀនសូត្រ។

ទាក់ទងនឹងបញ្ហានេះ លោក Alakh Pandey ដែលជាម្ចាស់វេទិកា Physicswallah បានទម្លាយថា កូនសិស្សស្រីម្នាក់នោះ បានលួចស្ដាប់ចម្រៀងនៅក្នុងម៉ោងសម្រាក ដែលវាជាហេតុធ្វើឱ្យនាងមិនអាចចាប់បានមេរៀនទាល់តែសោះ។

ទោះបីមានការឆ្លើយតបបែបនេះក្ដី ក្រុមអ្នកគាំទ្រ BTS នៅតែមានការខឹងសម្បារ និងសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ។ ពួកគេយល់ថា ទោះបីជាសិស្សធ្វើខុសយ៉ាងនេះក៏ដោយ ប៉ុន្តែក្នុងនាមជាអ្នកអប់រំ លោកគ្រូ Siddhartha Misra អាចរកវិធីផ្សេងមកដោះស្រាយបញ្ហា ដោយពុំចាំបាច់ប្រើពាក្យគំរាមកំហែងបែបនេះឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Koreaboo

ចុចអាន៖ វីដេអូ Teaser របស់ Jennie និង Jisoo មានអ្នកចូលមើលជាង ១លានដង ត្រឹមពេលមិនដល់ ៣០នាទី

ចុចអាន៖ ក្រោយឧបទ្ទវហេតុធ្លាក់ LED ក្រុមចម្រៀង Mirror ត្រូវផ្អាកបង្ហាញខ្លួនជាសាធារណៈ រហូតចុងខែកញ្ញា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២០ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម