ព័ត៌មានជាតិ
ក្រុមការងារចុះពិនិត្យអាងទឹកអន្លង់ជ្រៃដើម្បីត្រៀមដោះស្រាយជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ៥
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ដើម្បីត្រៀមដោះស្រាយទឹកជំនន់ទឹកភ្លៀងដែលអាចនឹងជន់លិចផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ៤០ និង៤១ជាថ្មីទៀត។

យោងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ នឹងមានភ្លៀងបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែង ដែលអាចធ្វើឲ្យតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្ដាខេត្តមួយចំនួនទទួលបរិមាណទឹកភ្លៀងកើនឡើងបន្ថែមទៀត ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងសារជាថ្មីទៀត។
នៅក្នុងស្ថានភាពនេះពិនិត្យជារួមកម្រិតទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃមានការកើនឡើង ប៉ុន្តែមិនទាន់មានបញ្ហាប្រឈមអ្វីទេ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការធ្វើការរាយការណ៍ពីស្ថានភាពទឹកជាប្រចាំ និងបើកទ្វារបង្ហូរទឹកសន្សឹមៗកុំឲ្យមានការជន់លិចនៅផ្នែកខាងក្រោមពិសេសផ្លូវជាតិលេខ៥។

មន្ត្រីនៅក្នុងក្រុមការងារបានឱ្យដឹងថា អាងទឹកអន្លង់ជ្រៃ គឺជាអាងរក្សាទុកទឹកភ្លៀងដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ និងតំបន់នៅផ្នែកខាងក្រោមប្រើប្រាស់។
នៅពេលមានភ្លៀងធ្លាក់ច្រើនទឹកក្នុងអាងនឹងហក់ឡើងហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការនឹងបើកទ្វារទឹកទៅតាមកម្រិតនៃសន្ទុះទឹកដែលទឹកនឹងហូរធ្លាក់ចុះមកផ្នែកខាងក្រោមតាមដងស្ទឹងក្រាំងពន្លៃ ដែលនឹងអាចហូរច្រោះខ្លាំងនៅត្រង់កំណាត់ផ្លូវជាតិលេខ៥ ចន្លោះ គ.ម ៤០និង៤១ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។

កន្លងមកលោកអភិបាលខេត្តតែងបានចាត់ក្រុមការងារខេត្ត ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច សហការជាមួយក្រុមហ៊ុនជប៉ុនសាងសង់ផ្លូវជាតិលេខ៥ ចុះអន្តរាគមន៍ដោះស្រាយបញ្ហាទឹកហូរច្រាល់ខ្លាំងត្រង់កំណាត់ផ្លូវជាតិលេ ខ៥ ចន្លោះ គ.ម ៤០-៤១ និងជួយសម្រួលចរាចរកុំឲ្យមានការកកស្ទះ ក៏ដូចជាបង្ការកុំឲ្យគ្រោះថ្នាក់ជាយ ថាហេតុដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ។
ចំពោះស្ថានភាពខាងលើនេះអា ជ្ញាធរខេត្តសូមអំពាវនាវដល់ប្រជាពល រដ្ឋនិងអាជ្ញាធរគ្រប់មូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកភ្លៀងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលាកុំឲ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្តនិងអាយុជីវិតរបស់ប្រជាពលរដ្ឋយើង៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?