KPT+
កុំមើលស្រាល ៥ ហេតុផលនេះ អាចជះឥទ្ធិពលដល់ជនរងគ្រោះខ្លាំង
ការស្តីបន្ទោសជនរងគ្រោះ ចំពោះព្រឹត្តិការណ៍មិនល្អ ដែលកើតឡើងជាញឹកញាប់នៅជុំវិញពួកគេ គឺជាទង្វើមួយខុសឆ្គងខ្លាំង។ ឧទាហរណ៍ ក្នុងករណីអំពើហិង្សាផ្លូវភេទ ជំនួសឲ្យការផ្ដោតលើជនល្មើស យើងផ្តោតលើការញែកជនរងគ្រោះឲ្យនៅដាច់ដោយឡែក។ មិនថាការអត្ថាធិប្បាយពីរបៀបស្លៀកពាក់ របៀបដែលគាត់ឆ្លើយតបសារ ឬទំនាក់ទំនងនៅលើបណ្តាញសង្គមជាដើម។ អ្នកត្រូវប្រយ័ត្នពីរបៀបដែលអ្នកធ្វើសកម្មភាព ព្រោះបើបន្ទោសជនរងគ្រោះ វាមានឥទ្ធិពលខ្លាំងលើពួកគេ។
១ ជំងឺធ្លាក់ទឹកចិត្ត មានទំនោរចង់បញ្ចប់ជីវិត មនុស្សគ្រប់រូបប្រាកដជាមានវិធីនៃការគិត ឬការយល់ឃើញរៀងៗខ្លួនអំពីហេតុ និងផលនៃព្រឹត្តិការណ៍មួយ។ នៅពេលដែលយើងសន្និដ្ឋានអ្វីមួយជាឯកតោភាគី ក្នុងករណីនេះការស្ដីបន្ទោសជនរងគ្រោះចំពោះការរំលោភបំពានដែលបានជួបប្រទះ នោះនឹងមានគ្រោះថ្នាក់។ ព្រោះក្នុងស្ថានភាពបែបនេះ ពួកគេគួរតែត្រូវបានការពារ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ បើវិនិច្ឆ័យមិនល្អ គេនឹងធ្លាក់ទឹកចិត្ត ឬអាចឈានដល់ការចង់បញ្ចប់ជីវិត។
២ ជនរងគ្រោះភ័យខ្លាចក្នុងការរាយការណ៍អំពីអ្វីដែលបានកើតឡើងចំពោះពួកគេ ជាការពិត ការមាក់ងាយខុសអំពីជនរងគ្រោះនៃការបៀតបៀនផ្លូវភេទ នៅតែរីករាលដាលនៅក្នុងសហគមន៍។ ជារឿយៗពួកគេត្រូវបានដាក់ស្លាក អវិជ្ជមាន ។ ជាមួយនឹងការភ្ជាប់នៃការមាក់ងាយ នោះនឹងបង្កឲ្យមានអារម្មណ៍ភ័យខ្លាច ដែលធ្វើឲ្យជនរងគ្រោះរក្សាព្រឹត្តិការណ៍ដ៏គួរឲ្យភ័យខ្លាចនោះទុក។ លើសពីនេះទៅទៀត ពួកគេក៏ភ័យខ្លាច ឬស្ទាក់ស្ទើរក្នុងការរាយការណ៍អំពីអ្វីដែលបានកើតឡើងចំពោះពួកគេ។ បើដូច្នេះ ពួកគេនឹងពិបាករកជំនួយ។ ម៉្យាងវិញទៀត ជនល្មើសនឹងមានអារម្មណ៍ថាមិនភ័យ ហើយបន្តប្រព្រឹត្តិអំពើអាក្រក់របស់ខ្លួនដោយមិនមានអារម្មណ៍ថាមានកំហុស។ ជាការប្រសើរជាងប្រសិនបើយើងគាំទ្រពួកគេតាមរបៀបដ៏ឈ្លាសវៃ តាមរយៈការផ្តល់ការគាំទ្រ និងអមដំណើរពួកគេ ដើម្បីរាយការណ៍អំពីឧក្រិដ្ឋកម្ម ឬស្តាប់រឿងរបស់ពួកគេដោយមិនបង្ខំ ឬបន្ទុកជាមួយនឹងសំណួរដែលពាក់ព័ន្ធ។
៣ ពិចារណាឃើញហេតុនោះជាឧបទ្ទវហេតុ ផលប៉ះពាល់មួយទៀតនៃការស្តីបន្ទោសជនរងគ្រោះគឺបង្កើតចំណាប់អារម្មណ៍ថា ជាឧបទ្ទវហេតុ។ ដូចនេះជនរងគ្រោះបន្ទោសខ្លួនឯង ហើយគិតថាខ្លួនខូច គ្មានអនាគត។ល។ អំពើហឹង្សាផ្លូវភេទ មិនមែនជាកំហុសរបស់ជនរងគ្រោះទេ។ វាតែងតែជាពិរុទ្ធជន។ ជាងនេះទៅទៀត តាមការពិត ការបៀតបៀនផ្លូវភេទមិនមែនជាការអាម៉ាស់នោះទេ ប៉ុន្តែជាអំពើឧក្រិដ្ឋ។ ពួកគេគួរតែត្រូវបានឱបក្រសោប និងការពារ ជំនួសឲ្យការត្រូវបានរារាំង។ ដូច្នេះហើយ ម្តងទៀត យើងត្រូវតែគាំទ្រពួកគេ។ នៅពេលដែលអ្នករស់រានមានជីវិតហ៊ាននិយាយអំពីឧក្រិដ្ឋកម្មរបស់ជនល្មើស ចូរយកចិត្តទុកដាក់លើស្ថានភាពរបស់ពួកគេដោយមិនមានការវិនិច្ឆ័យ។
៤ បង្កឲ្យមានអារម្មណ៍ឈឺចាប់ ដូចដែលបានពិភាក្សាពីមុន ការបៀតបៀនផ្លូវភេទមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តសាស្ត្ររបស់ជនរងគ្រោះ។ ស្ថានភាពនេះប្រាកដជានឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលពួកគេត្រូវបានរារាំង ឬវិនិច្ឆ័យដោយមនុស្សជុំវិញខ្លួន។ ជាលទ្ធផល ក្នុងរយៈពេលវែង នេះអាចបណ្តាលឲ្យមានរបួសផ្លូវចិត្តក្នុងអំឡុងពេលថ្ងៃបន្ទាប់។ ពួកគេចាប់ផ្តើមមានអារម្មណ៍ថប់បារម្ភ ឬភ័យស្លន់ស្លោនៅពេលជួបសង្គម ឬនៅកន្លែងសាធារណៈ ពួកគេក៏លែងមានទំនុកចិត្តលើអ្នកដទៃទៀតដែរ។ ឬគ្រោះថ្នាក់ជាងនេះទៅទៀត ពួកគេមានទំនោរស្ដីបន្ទោស ឬធ្វើឲ្យខ្លួនឯងឈឺចាប់។ ដូច្នេះ ដើម្បីផ្ដល់ការគាំទ្រ យើងត្រូវសិក្សា និងស្វែងយល់ពីទម្រង់នៃអំពើហិង្សាផ្លូវភេទ។
៥ ទំនោរស្តីបន្ទោសខ្លួនឯង ព្រោះមិនមែនជនរងគ្រោះទាំងអស់ទទួលបានយុត្តិធម៌ទេ នៅទីបញ្ចប់ ការស្ដីបន្ទោសជនរងគ្រោះ គឺជាអាកប្បកិរិយាមិនសមរម្យ និងអយុត្តិធម៌។ ព្រោះក្នុងស្ថានភាពបែបនេះ ជនរងគ្រោះត្រូវបានគេចំអក។ ម្យ៉ាងវិញទៀត ជនល្មើសគេចវេះពីការផ្ដន្ទាទោស ជាជាងការទទួលបានយុត្តិធម៌ដែលពួកគេសមនឹងទទួលបាន។ ជាលទ្ធផល ជនរងគ្រោះខ្លួនឯងមានទំនោរភ័យខ្លាច និងបន្ទោសខ្លួនឯងជាប់ជានិច្ច។
សូមចងចាំថា អំពើហិង្សាផ្សេងៗ ទាំងផ្លូវកាយ និងពាក្យសំដី មិនមែនជាការប្រមាថ និងជាកំហុសរបស់ជនរងគ្រោះនោះទេ។ ក្នុងនាមជាសង្គមមួយ យើងត្រូវការគាំទ្រ និងការពារជនរងគ្រោះនៅពេលដែលពួកគេហ៊ាននិយាយអំពីឧក្រិដ្ឋកម្មរបស់ជនល្មើស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហានិភ័យ ៥ ប្រសិនបើអ្នកនៅតែបន្តរំលឹកបទពិសោធន៍ជូរចត់ កាលពីអតីតកាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ